បួសរៀន​​អស់២៧វស្សា អតីតព្រះភិក្ខុ ជួន កក្កដា គឺជាអ្នកដឹកនាំសាលា១ ផ្តល់ការសិក្សាដល់នេន អត់ទីពឹងរាប់រយអង្គ
Ping Chou EngMARCH 19 2025477 views

សាលាពុទ្ធិកសិក្សានៃវត្តប្រាសាទនាងខ្មៅ ដែលស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោងតាកែវ គឺជាគ្រឹះស្ថានសិក្សាផ្នែគពុទ្ធចក្រនិងអាណាចក្រសម្រាប់នេន និងសាមណេរ អត់ទីពឹងរាប់រយអង្គមកពីជុំវិញប្រទេសកម្ពុជា។

 

331098110 750498906313383 5465766643871302702 N

 


331077278 930670011290980 8185392898686192065 N

 

គ្រឹះស្ថានបណ្តុះបណ្តាលធនធានព្រះសង្ឍនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ដែលមានបង្រៀនចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ​ និងធម៌វិន័យ​ ដោយមាន អតីតព្រះភិក្ខុ ជួន កក្កដា ជានាយកសាលាចាប់តាំងពីឆ្នាំ២០១២។

 

ដោយបច្ចុប្បន្ននេះមានធនធានព្រះសង្ឃខ្លះបានលាចាកសិក្ខាបទមានការងារធ្វើនិងមានជីវិតសមរម្យ ហើយខ្លះក៏ស្ថិតក្នុងភេទជាសង្ឈ បន្តសិក្សាព្រះធម៌និងក្លាយជាមន្រ្តីសង្ឃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីគេហទំព័រ វត្តប្រាសាទនាងខ្មៅ។ 

 

429877004 2778046399017741 2150530995447562078 N

 

 

Screenshot 2025 03 19 115621

 

 

485346573 950548753917950 7548999315775870768 N

 

យ៉ាងណាមិញនៅវេលាព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២៥នេះ ព្រះអង្គ ជួន កក្កដា បានលាចាកសិក្ខាបទជាផ្លូវការហើយ ក្រោយបួសរៀនអស់រយៈពេល២៧វស្សា។ 

 

 

កាលស្ថិតក្នុងភេទជាសង្ឃ ព្រះអង្គបានបញ្ជាក់ថាព្រះអង្គពិតជាដឹងគុណដល់ ព្រះពុទ្ធសាសនាដែលបានធ្វើឱ្យព្រះសង្ឃមានឱកាសបានសិក្សារៀនសូត្រ និងបានបន្តផ្ចុងផ្ដើមចំពោះព្រះសង្ឃផ្សេងៗទៀតនៅក្នុងពុទ្ធសាសនមណ្ឌល។

 

ជាពិសេសវត្តប្រាសាទនាងខ្មៅ អស់រយៈពេល១៣ឆ្នាំកន្លងមកនេះ ដែលបានទំនុកបម្រុងដល់ព្រះសង្ឃ ដែលមកស្នាក់នៅបន្តការសិក្សា និងអនុវត្តធម៌វិន័យចំនួន៤៦៧៧អង្គឯណោះ ។

 

Screenshot 2025 03 19 115655

 

សូមជម្រាបជូនថាព្រះអង្គ ជួន​ កក្កដា បានបួសរៀនតាំងពីឆ្នាំ១៩៩៨ ដោយសារគ្រួសារក្រីក្រ និងជាក្មេងងកំព្រាឪពុកម្តាយស្លាប់។ ព្រះអង្គមានបងប្អូនចំនួន៣នាក់ ប្រុសម្នាក់និងស្រីពីរនាក់។ ព្រះអង្គក៏បានបញ្ជប់ការសិក្សាថ្នាក់បណ្ឌិតនិតីសាស្រ្ត​ ពីសកលវិទ្យាល័យ បៀលប្រាយនិងបណ្ឌិតកិត្តិយសពីសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៕

 

 

 

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia