មានតែAppនេះ១ ក្នុងទូរស័ព្ទដៃ អាចរៀនហ្វ្រីៗដល់ទៅ៥០ភាសា អ្នកចេះតិចៗក៏រៀនបាន
Ping Chou EngMARCH 19 2025727 views

ភាសាទី២គឺជាតម្រូវការចំាបាច់មួយ ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ មិនថាសម្រាប់ការប្រកបការងារឬអាជីវកម្មនោះទេ។ ដូច្នេះសម្រាប់បងប្អូនដែល ចូលចិត្តការសិក្សារៀនសូត្រនិងតែងតែឆ្លៀតពេលរៀនភាសាជាច្រើនតាមអនឡាញ ថ្ងៃនេះយើងសូមណែនាំនូវកម្មវិធីទូរស័ព្ទដៃ១ ដែលអាចរៀនបាន៥០ភាសា នៅជុំវិញពិភពលោក ដោយឥតគិតថ្លៃ សម្រាប់ការប្រើគម្រោងធម្មតា។

 

កម្មវិធីទូរស័ព្ទដៃនោះមានឈ្មោះថា 50 languages ដែលកម្មវិធីនេះប្រមូលផ្តុំទៅដោយភាសាចម្រុះគ្នាជាច្រើនចំនួន៥០ ជាពិសេសក៏មានភាសាចិន និងអង់គ្លេសផងដែរ ដែលបងប្អូនដែលចេះតិចៗក៏អាចរៀនបាន ដូចជាការរៀនពាក្យថ្មីៗជាភាសា ការរៀនលេខជាភាសា ការស្តាប់សូរសៀងជាភាសា​​ និងលំហាត់សំណួរ-ចម្លើយ ព្រមទាំងការបកប្រែភាសាជាដើម ខណៈ App មួយនេះអាចដោនឡូត ប្រើបានដោយសេរីទាំងនៅលើទូរស័ព្ទដៃប្រភេទ Android និង iOS

 

សម្រាប់កម្មវិធីនេះដែរចំពោះបងប្អូនដែលមានចំណូលចិត្តនិងតម្រូវការរៀនសូត្រ អាចប្រើជាប្រយោជន៍បានដោយ បងប្អូនអាចពង្រឹងភាសាអង់គ្លេសបន្ថែមដោយខ្លួនឯង តាមរយៈការប្រើទូរស័ព្ទ និងកំព្យូទ័រត្បិតនាពេលបច្ចុប្បន្ននេះការចេះប្រើប្រាស់ភាសាគឺពិតជាតម្រូវការចាំបាច់ក្នុងអាជីពការងារ ការដើរកម្សាន្តក្រៅប្រទេស និងប្រើប្រាស់ក្នុងអាជីវកម្ម។

 

ជាការពិតណាស់ការរៀននូវភាសាបរទេសផ្សេងៗ មិនត្រឹមតែឱ្យយើងអាចមានចំណេះដឹងទៅលើភាសាឬការនិយាយតែម្យ៉ាងនោះទេ វាថែមទាំងផ្តល់ឱ្យយើងយល់ដឹងអំពីរបៀបក្នុងការរស់នៅរបស់ជាតិសាសន៍ផ្សេងៗពីគ្នា ការផ្លាស់ប្តូរវប្បធម៌និងចំណេះដឹងជាសកលផងដែរ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia