ស្រុកសំណាង! រដ្ឋាភិបាលផ្តល់ ផ្ទះសំណាញ់ ១០០ខ្នង និងអត្ថប្រយោជន៍បន្ថែមជាង ៤លា.ន$ ដល់កសិករក្នុងស្រុក១នេះ
Kan DaraMARCH 19 2025196 views

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ បានផ្តល់ផ្ទះសំណាញ់ «១០០ខ្នង» ដល់កសិករក្នុងស្រុកត្រាំកក់ ដែលជាសមាជិកនិងសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» និងអត្ថប្រយោជន៍ផ្សេងៗសរុបគិតជាទឹកប្រាក់ប្រមាណជាង ៤លានដុល្លារ។

 

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រៅពីកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ប្រជាកសិករត្រាំកក់ ក៏នឹងទទួលថវិកាបំពេញបន្ថែមជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចំនួនជាង ១៦ម៉ឺនដុល្លារ ផ្លូវថ្នល់បេតុង-កៅស៊ូ ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពដោយមានបំពាក់ទុយោចែកចាយទឹកសម្រាប់ផ្ទៃដីដាំដុះចំនួន ១១៥០ហិកតា សរុបមានតម្លៃជាទឹកប្រាក់ប្រហែល ៤,២លានដុល្លារ។

 

ក្នុងនោះ លោកបានគូសបញ្ជាក់ថា ជំនួយជាមូលនិធិរបស់ក្រុមការងាររាជរដ្ឋាភិបាលនៃខេត្តទាំងបី នឹងក្លាយជាមូលនិធិដ៏សំខាន់ដែលជួយពង្រឹងដល់ការអភិវឌ្ឍន៍សហគមន៍នៅក្នុងឃុំត្រាំកក់។ ដោយជំហាននៃការអភិវឌ្ឍលើកនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពន្លឿនការធ្វើសមហរណកម្មនៃផលិតកម្មបន្លែដែលមានស្រាប់នៅក្នុងស្រុកត្រាំកក់ ដែលនឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ដល់បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia