ស្ងាត់ៗមាសធ្លាក់ថ្លៃយ៉ាងគំហុក! ហាងឆេងមាសធ្លាក់ថ្លៃខ្លាំងដោយសារតែកត្តាធំៗទាំង២នេះ
Toeuy HongJULY 26 20244.8 K views

 ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រនេះ តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃប្រមាណជា៣០ដុល្លារមកត្រឹម២៣៦៩ដុល្លារក្នុងមួយអោន( ប្រមាណជា២៨៨៦ដុល្លារក្នុងមួយតម្លឹង)។

 

មានកត្តាធំៗដែលកំពុងដាក់សម្ពាធលើហាងឆេងមាសឲ្យដាំក្បាលចុះដែលកត្តាទីមួយនោះគឺការព្រួយបារម្ភពីតម្រូវការមាសទូទាំងពិភពលោកអាចនឹងមានការធ្លាក់ចុះ។ ការព្រួយបារម្ភនៃតម្រូវការមាសលើសកលលោកធ្លាក់នេះកើតឡើងស្របពេលដែលធនាគារកណ្ដាលរបស់ចិនបានចាប់ផ្ដើមទម្លាក់ការប្រាក់។

 

 ក្រៅពីការព្រួយបារម្ភនៃតម្រូវការមាសធ្លាក់ចុះ មានកត្តាធំមួយទៀតដែលដាក់សម្ពាធលើហាងតម្លៃហាឆេងមាសនោះគឺស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែងបើយោងតាមរបាយការណ៍នៅត្រីមាសទី១ឆ្នាំ២០២៤នេះបង្ហាញថាសេដ្ឋកិច្ចរបស់អាមេរិកបានកើនឡើងចំនួន២.៨%ដែលលើសពីការរំពឹងទុក។ ព័ត៌មានពីសេដ្ឋកិច្ចអាមេរិកងើបឡើងវិញបានដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះព្រោះជាធម្មតាកាលណាសេដ្ឋកិច្ចល្អប្រសើរមាសតែងតែធ្លាក់ថ្លៃ។

 

បើយើងងាក់មកហាងឆេងមាសក្នុងស្រុកយើងវិញឃើញថាធ្លាក់ថ្លៃបន្តិចនៅថ្ងៃនេះ។ បើយោងតាមហាង ចែ ពៅ លក់គ្រឿងអលង្ការ តម្លៃហាងឆេងមាសនៅថ្ងៃនេះមានតម្លៃ២៨៤ដុល្លារក្នុងមួយជីពោលគឺធ្លាក់ចុះ១ដុល្លារធៀបនឹងតម្លៃម្សិលមិញ។

 

គួរបញ្ជាក់ផងដែរថាមាសគឺត្រូវបានគេចាត់ទុកជាលោកហធាតុមានតម្លៃនិងទ្រព្យសុវត្ថិភាពជាពិសេសពេលស្រុកទេសមានសង្រ្គាមនិងវិបត្តិសេដ្ឋកិច្ច មាសគឺជារបស់ត្រូវប៉ាន់។ មិនតែប៉ុណ្ណោះមាសគឺជាប្រភេទទ្រព្យដែលងាយស្រួលក្នុងការទិញលក់ទៀតផង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia