និងបង្កើតជាក្ដីបារម្ភពីបញ្ហាវិបត្តិ ដូច្នេះហើយទើបធ្វើឲ្យហាងឆេងមាសបន្តហក់ឡើងជាលំដាប់។ បើគិតត្រឹមថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិឡើងដល់២០០០ដុល្លារក្នុងមួយអោន( ស្មើនឹង២,៤០៩ដុល្លារក្នុងមួយតម្លឹង)
ជាធម្មតាពេលស្រុកទេសឬពិភពលោកជួបបញ្ហាសេដ្ឋកិច្ចមិនច្បាស់លាស់ មនុស្សតែងតែមានការព្រួយបារម្ភ ដូច្នេះទាំងអ្នកវិនិយោគនិងមនុស្សទូទៅតែងតែងាកទៅរកមាសព្រោះមាសគឺជាទ្រព្យសុវត្ថិភាពដែលបានត្រូវបានគេចាត់ទុកជាលោកហធាតុមានតម្លៃសម្រាប់ប្រើប្រាស់ដើម្បីដោះដូរជាមួយទំនិញផ្សេងៗបាន។
ទាក់ទងនឹងទីផ្សារមាសឡើងថ្លៃនេះ លោក សួន សាង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន GoldenFortune Derivatives Exchange បានឲ្យដឹងថាចលនាមាសឡើងថ្លៃនេះអាចជាចំណុចចាប់ផ្ដើមរបស់វាហើយវាអាចនឹងបន្តឡើងថ្លៃថែមទៀត។ ត្រង់នេះលោកបានបញ្ជាក់ផងដែរថាតាមទស្សនៈរបស់លោកផ្ទាល់មាសអាចនឹងបន្តឡើងទៀតដោយសារតែការព្រួយបារម្ភពីប្រព័ន្ធធនាគារសកល។
លោកបានបន្តទៀតថាទស្សនៈរបស់លោកផ្ទាល់ មាសអាចនឹងបន្តឡើងថ្លៃគឺក្នុងរយៈពេលវែងឲតែបើគិតក្នុងរយៈពេលខ្លី គិតតាមកត្តាបច្ចេកទេស វាអាចធ្លាក់បន្តិចដល់ចំណុចណាមួយមុននឹងវាបន្តកើនឡើងទៅមុខបន្តទៀត។
ចំពោះសំណួរសួរថាតើពេលនេះគួរទិញមាសទុកឬលក់មាសចេញខណៈប្រព័ន្ធធនាគារសកលកំពុងមានការរង្គោះរង្គើ?
ទាក់ទងនឹងសំណួរខាងលើ លោក សួន សាង បានផ្ដល់យោបល់ថាតាមទស្សនៈរបស់លោកផ្ទាល់ អ្នកវិនិយោគមាសអាចរកតម្លៃល្អក្នុងការចូលទិញ ដូច្នេះអាចរងចាំបន្តិច ពេលវាធ្លាក់បន្តិចសិនចាំគិតគូទិញ។ ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថា មាសហក់ឡើងយ៉ាងកំហុកបែបនេះ បើយើងវិភាគតាមកត្តាបច្ចេកទេស កាលណាតម្លៃឡើងលឿនហួសហេតុពេកវាអាចនឹងធ្លាក់មកវិញបន្តិច ដូច្នេះបងប្អូនដែលជាអ្នកវិនិយោគ បើឃើញធ្លាក់ក្នុងរយៈពេលខ្លីគួរពិចារណាទិញមាសទុកទៅ៕