គួរឱ្យសរសើរ! យុវតីខ្មែរម្នាក់ ចាប់របរច្នៃឬស្សី ជាកាដូមង្គលការអាចបង្កើនចំណូលហើយជួយដល់អ្នកភូមិថែមទៀត
ធី ស្រីល័ក្ខMARCH 16 20255 views

ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែនដែលយុវតីខ្មែរ១ រូប បានច្នៃឬស្សីជាកាដូមង្គលការអាច ទាញចំណូលក្នុងមួយខែខ្ទង់ពាន់ដុល្លារ មិនតែប៉ុណ្ណោះរបរដែលគាត់កំពុងតែប្រកបរកស៊ីនេះក្រៅពីទាញចំណូលបាន ថែមទាំងបានបង្កើតឱកាសការងារជួយទៅដល់អ្នកភូមិថែមទៀតផង។

 

នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម អ្នកនាង សាម សុភាព បច្ចុប្បន្នគឺជាម្ចាស់ផេកសិប្បកម្មមួយរូបដែលបានច្នៃឬស្សីធ្វើជាកាដូរមង្គលការ ដែលរបរមួយនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះគ្រប់មុខទំនិញដែលកញ្ញាធ្វើសុទ្ធសឹងតែយកផលិតផលក្នុងស្រុកមកធ្វើ ហើយរបស់ខ្លះគឺអ៊ំពូមីងនៅតាមខេត្តជាអ្នកធ្វើដោយផ្ទាល់មកលក់បន្តផងដែរ។

12

និយាយបណ្តើរ ទម្លាក់ទឹកមុខតិចៗបណ្តើរ អ្នកនាងបន្តថា ពេលចាប់ផ្តើមដំបូងៗគឺលំបាកខ្លាំងដែរ ព្រោះកាលនោះអ្នកនាងពុំសូវមានទុនច្រើន ហើយវាពិតជាលំបាកខ្លាំងណាស់ពេលភ្ញៀវកម្មង់ម្តងៗយើងត្រូវគិតគូពីមុខទំនិញដែលទិញឱ្យបានច្បាស់ព្រោះខ្លាចទិញទៅសល់ធ្វើឱ្យយើងគ្មានលុយទុកសាគួរពេលក្រោយ។

 

ប៉ុន្តែព្រោះតែរកស៊ីរបរនេះ ដោយក្តីស្រលាញ់ ធ្វើដោយក្តីពេញចិត្តព្រមទាំងមានភាពស្មោះត្រង់ជាមួយអតិថិជនបានធ្វើឱ្យមុខរបរច្នៃឬស្សីចេញជាកាដូរនៅថ្ងៃមង្គលការកាន់តែមានអតិថិជនកម្មង់ឥតដាច់ ហើយពេលដល់ឆ្នាំគេរៀបអាពាហ៍ពិពាហ៍គឺសិប្បកម្មអ្នកនាងទទួលបានការកម្មង់ឥតឈប់ឈររហូតធ្វើឱ្យអ្នកនាងរកចំណូលបានខ្ទង់ពាន់ដុល្លារផងដែរ។

13

ជាចុងក្រោយអ្នកនាងសាម សុភាព ដែលជាម្ចាស់សិប្បកម្មច្នៃកាដូរមង្គលការ បានបញ្ជាក់ថា ចំពោះអ្នកភូមិនៅតាមខេត្តណាក៏ដោយ ដែលពួកគាត់ចេះច្នៃវត្ថុអនុស្សាវីយ៍ធ្វើដោយដៃដែលមានរាងតូចៗយើងអាចកែច្នៃបានបន្តទៀត ពុកម៉ែបងប្អូនទាំងអស់គ្នាអាចទាក់ទងមកកញ្ញាបានគឺអ្នកនាងចាំទិញគ្រប់ពេលតែម្តង។ លេខទំនាក់ទំនង ០៩៣ ៥០៧ ០០២ ឬតាមរយៈហ្វេសប៊ុកផេក សុជាតា សិប្បកម្មខ្មែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia