ជាដំណឹងដ៏រីករាយសម្រាប់ប្រិយដែលតែងតែគាំទ្ររថយន្តចេញពីក្រុមហ៊ុន Geely និងបងប្អូនដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តធំទូូលាយ ប្រភេទ SUV អាចជិះបានច្រើននាក់ ហើយអាចជួយសន្សំថវិការថែមទៀតនោះ ត្រូវហើយ ខណៈពេលនេះក្រុមហ៊ុនលក់រថយន្ត Geely ប្រចាំស្រុកខ្មែរប្រកាសបញ្ចេញរថយន្តម៉ូឌែលថ្មី ស៊េរីឆ្នាំ២០២៤ ខណៈតម្លៃត្រឹមជាង២ម៉ឺនដុល្លារតែប៉ុណ្ណោះ។
យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដោយការទន្ទង់រង់ចាំរបស់បងប្អូនបានមកដល់ហើយ ដោយក្រុមហ៊ុនបានបើកទទួលការកក់ទុកនៅម៉ូឌែលថ្មីដែលទើបតែចេញក្តៅៗគឺរថយន្ត Geely Coolray ស៊េរីឆ្នាំ២០២៤ ខណៈបងប្អូនដែលចង់ធ្វើការ Pre-Booking ឥឡូវនេះ អតិថិជននឹងទទួលបានតម្លៃត្រឹមតែ ២៩,៩៩៩ដុល្លា តែប៉ុណ្ណោះ ដោយតម្លៃពេញមានតម្លៃ ៣៣០០០ដុល្លារ។
ស្របគ្នានេះដែរបើនិយាយអំពីប្រភេទម៉ាស៊ីនរថយន្ត Geely Coolray 2024 វិញ មានម៉ាស៊ីន៤ស៊ីឡាំង ល្បឿនអតិបរមា 195 (គីឡូម៉ែត្រ/ម៉ោង) កម្លាំងបង្វិលជុំអតិបរមា 290 (Nm) ដោយចាក់សាំងមួយពេញអាចផ្ទុកចំណុះធុងសាំង ៤៥ លីត្រ។ បន្ថែមពីនេះរថយន្តនេះមាន ម៉ាស៊ីន 4 ស៊ីឡាំង Leishen 1.5TD ថ្មីទាំងអស់ដំណើរការដោយភាពសុខដុមល្អឥតខ្ចោះជាមួយនឹងការបញ្ជូន 7DCT ដែលនាំអ្នកបើកបរជាមួយនឹងល្បឿន 7.6s 0-100km/h និងកាត់បន្ថយការប្រើប្រាស់ប្រេងនៅ 5.8L/100km (NEDC)។
គួរជម្រាបផងដែរថា Geely Auto Group គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិន ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Zhejiang Geely Holding Group (ZGH) ។ ZGH គឺជាក្រុមរថយន្តសកលដែលគ្រប់គ្រងម៉ាករថយន្តអន្តរជាតិល្បីៗជាច្រើន ជាមួយនឹងប្រតិបត្តិការលើខ្សែសង្វាក់តម្លៃរថយន្ត ចាប់ពីការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការរចនារហូតដល់ការផលិត ការលក់ និងសេវាកម្ម។
ប្រសិនបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Geely Cambodia ឬតាមរយៈតេឡេក្រាម 077 505 659 / 015 505 659 ឬទៅដល់ទីតាំងដោយផ្ទាល់ក៏បាន៕