ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ចេញនូវយុទ្ធនាការថ្មីមួយទៀតប្រចាំឆ្នាំ២០២៥ ដែលមានឈ្មោះថា «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត» ជាមួយនឹងរង្វាន់សរុប ១៦៨រង្វាន់។
យុទ្ធនាការនេះមានរយៈពេល ៦ខែ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអតិថិជនប្រើប្រាស់សេវាកម្មណាមួយរបស់ អេ អឹម ខេ ដូចជា គណនីសំណាង គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម កាត UnionPay និងធ្វើប្រតិបត្តិការនៅតាមភ្នាក់ងាររបស់ អេ អឹម ខេ ទូទាំងប្រទេស នឹងមានឱកាសឈ្នះរង្វាន់សរុបចំនួន ១៦៨រង្វាន់នេះ។
រយៈពេលការផ្ដល់ជូន៖ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (ចាប់រង្វាន់រៀងរាល់ខែ)
រង្វាន់រួមមាន៖
សម្រាប់ព័ត៌មានបន្ថែម៖
តាមដានក្នុងគេហទំព័រហ្វេសបុក (AMK អេ អឹម ខេ) និងទំនាក់ទំនងមកកាន់យើងខ្ញុំ៖ 023 220 202 ឬ 1800 200 200 (មិនគិតថ្លៃសេវា)។
*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។