ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានប្រកាសនៅថ្ងៃនេះអំពីការផ្ដល់សំណងធានារ៉ាប់រងអាយុជីវិតដំបូងបំផុតរបស់ខ្លួនក្នុងខេត្តសៀមរាប បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ២០២១។
ក្រុមហ៊ុនបានធ្វើការផ្តល់សំណងនេះនៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៣ ជូនទៅកាន់អ្នកទទួលផលដែលត្រូវជាសមាជិកគ្រួសាររបស់អតិថិជន FWD ម្នាក់ ក្រោយពេលអតិថិជនបានទទួលមរណភាពដោយគ្រោះអកុសលក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នៅតាមដងផ្លូវមួយក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនបានធ្វើការទូទាត់សំណងនោះក្នុងរយៈពេល ១ថ្ងៃបន្ទាប់ពីទទួលបានការដាក់ពាក្យស្នើសុំធ្វើសំណង និងឯកសារពាក់ព័ន្ធ។
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេកចំពោះហេតុការណ៍អកុសលនេះ ហើយយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់អតិថិជនយើងផងដែរ។”
“ការបន្តភាពជឿជាក់ និងទំនុកចិត្តមកលើវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារកម្ពុជា ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ជាពិសេសនៅក្នុងពេលវេលាលំបាក និងមានតម្រូវការចាំបាច់បំផុត។”
“បន្ទាប់ពីយើងទទួលបានព័ត៌មាននេះភ្លាម យើងបានទាក់ទងទៅក្រុមគ្រួសារ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយសម្រួលដល់ដំណើរការទាំងមូល ពីព្រោះយើងចង់ផ្តល់នូវការគាំទ្រដ៏ល្អបំផុតជូនដល់ក្រុមគ្រួសារដែលត្រូវបានធានា នៅពេលដែលពួកគាត់ត្រូវការយើងបំផុត។”
អ្នកនាំពាក្យរបស់ក្រុមហ៊ុន FWD Cambodia កញ្ញា សុច័ន្ទណា ក៏បានបញ្ជាក់ផងដែរថា នេះគឺជាសក្ខីភាពមួយដែលបង្ហាញថាក្រុមការងាររបស់ FWD Cambodia ទាំងអស់បានបំពេញតាមការសន្យារបស់ខ្លួនជូនអតិថិជន។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនជាង ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD បានឈានចូលខួប ១០ ឆ្នាំនៅក្នុងឆ្នាំ ២០២៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com។
ក្រុមហ៊ុន FWD បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។
អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន
តារា សៅយុទ្ធនា
០១១ ៧៥៩ ៩៦៤
Saoyuthnea.Dara@fwd.com