នេះជាទីតាំងចាប់ផ្ដើមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ខណៈថ្ងៃ៥ សីហា នឹងបើកដំណើរការ
Bunthoeun KoemJULY 2 20241.2 K views

គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវចាប់ផ្ដើមការសាងសង់ពីចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងរៀបចំទីតាំងដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

បើយោងតាមការបញ្ជក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវរៀបចំឡើងស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈគម្រោងនឹងចាប់ផ្ដើមឡើងនៅក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ការបញ្ជាក់របស់ឯកឧត្ដម ត្រូវបានឡើងនៅក្នុងការចុះពិនិត្យទីតាំងខាងលើកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

449658619 122196485354029244 4912318252576999751 N

គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ តាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។

C3becfe6 8cce 4593 9a93 496ce600cc20

នៅលេចរូបរាងគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ៕

449720610 122196453368029244 3638439306204059829 N

Eae310b2 5ee9 4df0 B32b 3d290fce9396

7afdc815 0dc3 4819 Ac22 73736ce313d0

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia