តើគួរតែសិក្សាជំនាញអ្វី បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២?
Daneth MechJUNE 9 2025

បើយោងតាមសេចក្តីណែនាំ លេខ៦៩ អយក.សណន នៃក្រសួងអប់រំយុវជន និងកីឡា បានចុះផ្សាយ សិស្សានុសិស្សថា្នក់ទី​១២​ទាំងអស់នឹងមានការប្រឡងទុតិយភូមិនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​ខាងមុខនេះ​។ ពិតប្រាកដណាស់ បន្ទាប់ពីបញ្ចប់​ថ្នាក់ទី​១២ ​សិស្សានុសិស្សប្រាកដជាស្វែងរកជំនាញ និងសាកលវិទ្យាល័យ​ដើម្បី បន្តការសិក្សានិងចាប់យកជំនាញធ្វើជាអាជីព។ ការជ្រើសរើសជំនាញសម្រាប់សិក្សាក្នុងថ្នាក់បរិញ្ញាបត្រ ពិតជាមាន សារៈសំខាន់ណាស់ពីព្រោះការសិក្សាជំនាញក្នុងថ្នាក់បរិញ្ញាបត្រ​គឺ​ជាការចាប់យកជំនាញសម្រាប់អាជីពការងារនាថ្ងៃអនាគត និងដើម្បីធ្វើជាស្ពានទៅកាន់ក្តីស្រមៃដែលខ្លួនមាន។ ​​សរុបមកគ្រប់ជំនាញទាំងអស់សុទ្ធតែល្អ និងមានអត្ថប្រយោជន៍ប្រសិនបើយើងចេះច្បាស់លាស់។​ ប៉ុន្តែយើងគួរតែសិក្សា ​និងពិចារណាអោយបានល្អិតល្អន់​​ ​ជាមុនសិនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនស្រលាញ់​ថាតើជំនាញនោះវាមានតម្រូវការខ្ពស់ក្នុងបរិបទសង្គមបច្ចុប្បន្ននេះដែរឬទេ? ហើយតើយើងគួរសិក្សានៅឯណាទើបទទួលបានជំនាញនោះយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេសដែលមានការទទួលស្គាល់ទូលំទូលាយ?

2

រីឯប្រទេសកម្ពុជាគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឈ ហើយក៏មានអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកធ្វើពាណិជ្ជកម្មក្នុងប្រទេសយើងជាច្រើនផងដែរ។ នៅពេលដែលនិយាយដល់ជំនាញពាណិជ្ជកម្ម យើងប្រាកដជាគិតដល់ជំនាញដែលទាក់ទងនឹងការធ្វើអាជីវកម្ម  តែជាក់ស្តែងមានជំនាញគោលមួយចំនួនដែល ចាំបាច់ត្រូវតែមានដោយខ្វះពុំបាន​មិនថាក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ ហើយជំនាញនោះគឺជាជំនាញគណនេយ្យ​ និងហិរញ្ញវត្ថុ​។ ​ជំនាញមួយនេះកំពុងតែស្ថិតក្នុងតម្រូវការខ្ពស់មិនថាក្នុងប្រទេសកម្ពុជា ឬក៏នៅលើពិភពលោក នោះទេ។ ទន្ទឹមនឹងនេះដែរ CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលទៅលើ ជំនាញបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជាដែលទទួលបាន សិទ្ធិក្នុងការបង្រៀនកម្មវិធី ACCA (Association of Chartered Certified Accountants) ដែលជាសមាគមគណនេយ្យករជំនាញអន្តរជាតិ ដែលមានទីតាំងនៅចក្រភពអង់គ្លេស ​​​និងមានសមាជិកនៅជុំវិញ ពិភពលោករហូតជាង១៨០ប្រទេស ហើយ CamEd Business School​ ក៏មានការទទួលស្គាល់ពីគណៈកម្មាការ

វាយតម្លៃគុណភាពអប់រំសាកលវិទ្យាល័យ ACBSP នៅសហរដ្ធអាមេរិកផងដែរ។ លើសពីនេះទៅទៀត ការសិក្សាថ្នាក់បរិញ្ញាបត្រនៅ CamEd Business School មានរយៈពេល៤ឆ្នាំ អ្នកនឹងមានឱកាសទទួលបាន សញ្ញាបត្រចំនួន២ ក្នុងកម្មវិធីសិក្សាតែមួយ គឺសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា​ និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេស ផ្នែកគណនេយ្យ (CAT) ពីសមាគមគណនយ្យករជំនាញអន្តរជាតិ ACCA​។​ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ CamEd Business School សុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស សាំងហ្គាពួរ និងហ្វីលីពីន និងប្រទេសជាច្រើនផ្សេងទៀត ហើយសាស្រាចារ្យសុទ្ធតែមានគរុកោសល្យក្នុងការបង្រៀន លំដាប់អន្តរជាតិរួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខតំណែងខ្ពស់ជាយូរឆ្នាំផងដែរ។

ការជ្រើសរើសជំនាញដ៏ល្អរួមជាមួយសាកលវិទ្យាល័យដ៏សាកសម​​នឹងធ្វើឲ្យអ្នកមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទពិសោធនមួយដ៏អស្ចារ្យ សិក្សាជាមួយ CamEd Business School នៅថ្ងៃនេះ តាមរយៈការចុះឈ្មោះជាមួយ​គេហទំព័រ៖ www.cam-ed.com

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ០៧០ ៦៧៣ ​៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតាមតេឡេក្រាម ០៧៨​ ៥៨៨​ ៨៨៦៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia