ជិះឡានហ្វ្រី ៦ថ្ងៃ ! នេះជាទីតាំងត្រូវឡើងឡាន ជិះទៅ២៥ខេត្ត-ក្រុងហ្វ្រី ពេលចូលឆ្នាំខ្មែរ
Ping Chou EngMARCH 21 2025263 views

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថារដ្ឋនឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតនិងតាមបណ្តាខេត្តនានា ទាំង២៥ខេត្តក្រុង ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ នាឱកាសចូលឆ្នាំខ្មែរ។

 

​ដើម្បីជាការជួយសម្រួលលើការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតនិងតាមបណ្តាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សេវាដឹកជញ្ចូនសាធារណៈរបស់រដ្ឋខាងលើនេះនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

 

ក្នុងនោះការប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។

 

ឯសេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនិងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញនឹងប្រើប្រាស់រថយន្តក្រុងចំនួន៤៩៧គ្រឿង ព្រមទាំងមានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ។

 

ដូច្នេះសម្រាប់គោលដៅ ទីតាំងនិងពេលវេលាចេញដំណើរ ទៅតាមបណ្តាខេត្តនានា​ សូមមើលតារាងលម្អិត លើសេចក្តីប្រកាសដូចខាងក្រោមនេះ៖

 

 

485358363 636584105683569 2917134139873255115 N

 

486066401 636584115683568 4728856229079689616 N

 

 

យ៉ាងណាមិញឆ្លៀតក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យនៅដដែល និងកុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីរួមចំណែកជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋខ្មែរ៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia