អ្នកបង់ពន្ធត្រូវដឹង! ពន្ធចំនួន៤ប្រភេទនេះត្រូវបានប្ដូរឈ្មោះថ្មីនៅក្នុងច្បាប់ស្ដីពីសារពើពន្ធ២០២៣នេះ
Toeuy HongJUNE 26 202310.8 K views

ឆ្នាំ២០២៣នេះអគ្គនាយកដ្ឋានពន្ធដារបានធ្វើការរៀបចំកែសម្រួលនិងបំពេញបន្ថែមនូវបទបញ្ញត្តិដែលខ្វះខាតដោយផ្អែកលើមូលដ្ឋានមួយចំនួនដូចបទពិសោធន៍និងការលើកឡើងនានារបស់វិស័យឯកជនក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្ដីពីពន្ធដារជាធរមាន។

នៅក្នុងការកែសម្រួលនៅក្នុងច្បាប់ស្ដីពីសារពើពន្ធនេះដែរ អគ្គនាយកដ្ឋានពន្ធដារក៏បានកែសម្រួលនូវប្រភេទពន្ធចំនួនដោយបានប្ដូរឈ្មោះថ្មីនៅក្នុងច្បាប់ស្ដីពីសារពើពន្ធឆ្នាំ២០២៣មានដូចខាងក្រោមនេះ។

១. អាករពិសេសលើទំនិញនិងសេវាមួយចំនួន ត្រូវបានប្ដូរជា” អាករពិសេស

២. ពន្ធលើឈ្នួលផ្ទះនិងដី ត្រូវបានប្ដូរមកជា” ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

៣. ពន្ធតែមប្រិ៍សារពើពន្ធ ត្រូវប្ដូរមកជា” ពន្ធលើផ្ទាំងផ្សព្វផ្សាយ

៤. ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវប្ដូរមកជា” ពន្ធលើមធ្យោបាយដឹកជញ្ជូន

Tax

 តាមរយៈការប្ដូរឈ្មោះប្រភេទពន្ធដែលបានរៀបរាប់ខាងលើ បងប្អូនដែលជាអ្នកជាប់ពន្ធ ត្រូវដឹងដើម្បីចៀសវាងមានការយល់ច្រឡំពេលអគ្គនាយកដ្ឋានពន្ធដារប្រកាសពីកាលបរិច្ឆេទត្រូវបង់ពន្ធនៃប្រភេទពន្ធនីមួយៗ។ ហើយការមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងមានការយល់ច្រំក៏ជាកត្តាមួយធ្វើឲ្យអ្នកជាប់ពន្ធរងនូវការផាកពិន័យផងផងដែរ។

គួរបញ្ជាក់ផងដែរថាកសម្រាប់រយៈពេល ៥ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៧៣៨៩,០៨ ប៊ីលានរៀល (ប្រមាណជា ១៨២៦,៦៩ លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ៕

ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969

Train

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia