បទពិសោធន៍ជីវិតធំៗ៤ ជំរុញចិត្តCEO Tik Tok ត្រូវតែបង្កើតក្រុមហ៊ុនខ្លួនឯងក្រោយរៀនចប់ ៦ឆ្នាំ
Kan DaraMAY 9 2022347 views

បន្ទាប់ពីបញ្ចប់ការសិក្សាត្រឹមតែ ៦ ឆ្នាំស្ថាបនិក TikTok និងជាស្ថាបនិកនៃ Bytedance ដែលជាក្រុមហ៊ុនកាន់កាប់កម្មវិធីល្បីៗ ពីរគឺកម្មវិធីអានកាសែត Toutiao និងបណ្តាញសង្គម TikTok/Douyin ដ៏ពេញនិយម លោក Zhang Yiming បានទទួលជោគជ័យយ៉ាងធំធេង ពោលគឺលោកបានក្លាយទៅជាពាណិជ្ជករជនជាតិចិនដ៏ល្បីល្បាញ និងជាមហាសេដ្ឋីក្តោបក្តាប់ទ្រព្យសម្បត្តិប្រមាណ ៤៩.៥ ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbe គិតត្រឹមខែ ឧសភា ឆ្នាំ២០២២នេះ។

យ៉ាងណាមិញ សហគ្រិនលេចធ្លោរូបនេះធ្លាប់បង្ហើបពីបទពិសោធន៍ជីវិតធំៗ៤ ដែលជំរុញចិត្តឲ្យលោកត្រូវតែបង្កើតក្រុមហ៊ុនខ្លួនឯងមួយក្រោយរៀនចប់​៦ឆ្នាំ៖

/. ការអត់ធ្មត់មិនមែនសុទ្ធតែល្អនោះទេ

មុនពេលបង្កើត Bytedance លោក Zhang Yiming បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ៤ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះលោកមិនដែលនៅគ្រាំគ្រារ៊ាំរ៉ៃជាមួយនឹងអាជីវកម្មដែលដំណើរការរអាក់រអួលយូរពេលនោះទេ លោកតែងឆាប់ចាប់ផ្តើមនិងឆាប់បញ្ចប់ទៅវិញប្រសិនបើវាមើលទៅហាក់មិនស្រួល និងមានកម្រិតបរាជ័យខ្ពស់។

ហេតុដូច្នេះហើយជំនួសឱ្យការត្រូវតស៊ូដល់ទីបញ្ចប់ទាំងមិនដឹងលទ្ធផលច្បាស់លាស់ មហាសេដ្ឋីរូបនេះបានផ្តល់ដំបូន្មានដល់មនុស្សគ្រប់គ្នាឱ្យរំសាយ ឬបោះបង់ចោលមុនពេលកំណត់។ បន្ទាប់មកយកពេលវេលា និងការខិតខំដើម្បីចាប់ផ្តើមជាថ្មីដោយបង្កើតគុណតម្លៃថ្មី។ ឧទាហរណ៍នៅពេលដែលលោក Zhang Yiming ចាកចេញពី Jiujiufang អតីតវិនិយោគិនជាច្រើនរបស់ក្រុមហ៊ុនក៏បានដើរតាមលោក និងបោះទុនវិនិយោគទៅក្នុង Toutiao ដែលជាអាជីវកម្មថ្មី ក្រោយមកពួកគេក៏ទទួលបានប្រាក់ចំណេញយ៉ាងប្រសើរត្រឡប់មកវិញ។ ស្ថាបនិក TikTok បានចែករំលែកថា ប្រសិនបើលោកមានអារម្មណ៍ថាការចាប់ផ្តើមអាជីវកម្មគ្មានអនាគត លោកនឹងចាកចេញដោយមិនស្ទាក់ស្ទើរ ឬមិនយល់ថាខ្លួនឯងមានកំហុសនោះទេ។ ភាពជោគជ័យនៃអាជីវកម្មគឺមានប្រូបាបទាប។

/. ចូលចិត្តបង្កើតថ្មី ជាងធ្វើអ្វីដែលមានស្រាប់

លោក Zhang Yiming ត្រូវបានគេអញ្ជើញឱ្យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Tencent ប៉ុន្តែលោកមិនចាប់អារម្មណ៍ទេ។ លោកគិតថាជំនួសឱ្យការគ្រប់គ្រងរបស់ដែលមានស្រាប់ ការចាប់ផ្តើមអាជីវកម្មគឺជាអ្វីដែលលោកចូលចិត្ត។ បន្ទាប់ពីបង្កើត Toutiao លោកបានបន្តទទួលការអញ្ជើញវិនិយោគដ៏ទាក់ទាញពីក្រុមហ៊ុនយក្សមួយទៀត តែទោះយ៉ាងណាលោក Zhang Yiming បានបដិសេធបន្ទាប់ពីគិតមួយសប្តាហ៍។

លោក Zhang Yiming ចាត់ទុកថាការអញ្ជើញដ៏ទាក់ទាញទាំងនោះគឺជាការលើកទឹកចិត្តខាងស្មារតីផ្តល់ឱ្យលោកនូវទំនុកចិត្តដើម្បីយកឈ្នះលើគោលដៅធំៗ។ លោកក៏ដឹងដែរថាបើអ្នកចង់ជោគជ័យអ្នកត្រូវរង់ចាំដោយអត់ធ្មត់កសាងមូលដ្ឋានគ្រឹះរឹងមាំទើបអាចឈានទៅមុខបាន។

យើងភាគច្រើនមើលឃើញតែគុណសម្បត្តិភ្លាមៗតែមិនអើពើនឹងគុណវិបត្តិដែលអាចកើតមាន។ កុំគិតតែពីគោលដៅរយៈពេលខ្លីដូចជា សាបព្រួសគ្រាប់ពូជនៅនិទាឃរដូវដើម្បីប្រមូលផលនៅរដូវស្លឹកឈើជ្រុះ។ ប្រសិនបើអ្នកចង់ដាំរុក្ខជាតិដែលមានអាយុកាលច្រើនឆ្នាំអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពដែលប៉ុន្មានឆ្នាំដំបូងគ្មានអ្វីប្រមូលផលទេ ប៉ុន្តែផ្លែឈើផ្អែមៗ បន្ទាប់ពីនោះគឺមានច្រើនរាប់មិនអស់។

/. កំណត់គោលដៅឲ្យខ្ពស់នៅពេលអ្នកនៅក្មេង

មិត្តភក្តិនិងមិត្តរួមការងារជាច្រើនរបស់លោក Zhang Yiming មានចំណុចចាប់ផ្តើមល្អប្រសើរនិងមានទេពកោសល្យជាងលោកទៅទៀត។ តែក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះគ្មាននរណាម្នាក់លើសអ្នកជំនួញរូបនេះឡើយ។ ប្រហែលជាដោយសារតែពួកគេមិនមានគោលដៅខ្ពស់ដូចជារូបលោក។

ជាមួយគ្នានេះ មនុស្សជាច្រើនទិញផ្ទះគ្រាន់តែដើម្បីសម្រេចបានគោលដៅនៃការទិញផ្ទះនៅក្នុងទីក្រុងឬទិញរថយន្តទំនើបប៉ុណ្ណោះ។ ពួកគេនឹងលះបង់រាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេចំពោះកិច្ចការនេះដូច្នេះអាជីពរបស់ពួកគេនឹងត្រូវរងផលប៉ះពាល់តិចឬច្រើនហើយស្មារតីរបស់ពួកគេកាន់តែហត់នឿយ។ បើយើងមិនចង់ក្លាយជាមនុស្សមធ្យមយើងត្រូវដឹងពីរបៀបកំណត់គោលដៅឱ្យខ្ពស់។

ការពន្យារពេលលើការចង់បានភ្លាមៗ ជួយយើងក្នុងការកំណត់គោលដៅខ្ពស់ជាបន្តបន្ទាប់ព្រមទាំងកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនយើងផងដែរ។ យើងអាចរីកចម្រើនបន្តិចម្តងៗនៅដើមដំបូង ប៉ុន្តែបន្ទាប់ពី ១០ ឆ្នាំ ២០ ឆ្នាំលទ្ធផលនឹងមានភាពខុសគ្នា។ នៅពេលបញ្ចប់ការសិក្សាលោក Zhang Yiming បានកំណត់គោលដៅមួយថា «ចង់រកលុយបានមួយលាន ដំបូងអ្នកត្រូវតែរកប្រាក់ឲ្យបានច្រើនពីការចាប់ផ្តើមអាជីវកម្ម»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia