មកខ្មែរហើយ! Ford បញ្ចេញម៉ូឌែលថ្មី ម៉ាស៊ីនស្ទុះខ្លាំង ស៊ីប្រេងតិច កៅអី៣ជួរ មាន៦ពណ៌ ខណៈតម្លៃអេម
នារី AUTOJANUARY 31 20245.1 K views

ជាដំណឹងដ៏រីករាយសម្រាប់ប្រិយដែលតែងតែគាំទ្ររថយន្តអាមេរិកចេញពីក្រុមហ៊ុន Ford និងបងប្អូនដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តធំទូលាយ ប្រភេទ SUV អាចជិះបានច្រើននាក់ ហើយអាចជួយសន្សំថវិការថែមទៀតនោះ ត្រូវហើយ ខណៈពេលនេះក្រុមហ៊ុនលក់រថយន្ត Ford ប្រចាំស្រុកខ្មែរប្រកាសបញ្ចេញរថយន្តម៉ូឌែលថ្មី ស៊េរីឆ្នាំ២០២៤ គឺ Ford Everest ជាមួយតម្លៃអេម។

Maxresdefault

Thiet Ke Moi Cua Ford Everest 2022 2023 1

យោងតាមការចុះផ្សាយលើផេកផ្លូវការ Ford Cambodia​ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា Ford Everest 2024 បានមកដល់ខ្មែរហើយ ជាប្រភេទរថយន្ត SUV  មាន៧ កៅអីធំទូលាយ ប្រកបដោយផាសុកភាព សុវត្ថិភាព និងមានបច្ចេកវិទ្យាទំនើប សក្តិសមឥតខ្ចោះ ប្រើប្រាស់ជាលក្ខណៈគ្រួសារក៏បាន ចង់សាកថ្មជិវិតក៏បាន។

Xltwatercrossing Jpg

Post24432

រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ បំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល ១២.៤អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ។

General News

ពិសេសជាងនេះទៅទៀត រថយន្តមួយម៉ូឌែលនេះបាន ផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។​

 

2024 Ford Everest Interior

គួរជម្រាបផងដែរថា Ford Everest ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌សរុបទាំងអស់ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស ខណៈតម្លៃត្រឹម ៧៥,៩០០ដុល្លារតែប៉ុណ្ណោះ៕

 

2024 Ford Everest Wildtrak 02

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia