សន្សំលុយមានឱកាសឈ្នះឡាន! ដាក់លុយសន្សំតែ១ពាន់$ បានការប្រាក់ខ្ពស់ ហើយអាចឈ្នះរង្វាន់ថែមទៀត
SOKLY SOFEBRUARY 17 2023

កន្លងមក ពេលមានលុយសល់មិនទាន់ត្រូវការប្រើប្រាស់ គេតែងតែរកកន្លែងលាក់ទុកនៅក្នុងផ្ទះ ពេលខ្លះចាស់ៗគាត់ច្រកថង់ខ្មៅដាក់ចូលក្រោមទូ ឬកន្លែងអាថ៌កំបាំងដែលគាត់គិតថាមានសុវត្ថិភាពគ្រប់គ្រាន់ ហើយចោរមិនងាយនឹងរកឃើញ។

ក៏ប៉ុន្តែសព្វថ្ងៃនេះជឿនលឿនជាងមុនច្រើនហើយ មនុស្សកម្រទុកលុយចោលនៅផ្ទះណាស់ ពួកគេជ្រើសរើសដាក់បញ្ញើនៅធនាគារវិញ បានទាំងសុវត្ថិភាពហើយបានទាំងការប្រាក់ថែមទៀតផង។

ប្រសិនបើលោកអ្នកកំពុងមានលុយសល់មិនទាន់ចង់ប្រើ Business Cambodia សូមណែនាំសេវាកម្មថ្មីមួយរបស់ ធនាគារ ហ្វីលីព ដែលលោកអ្នកគ្រាន់តែដាក់លុយសន្សំ ក៏អាចបានការប្រាក់ខ្ពស់ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ ព្រមទាំងឡានទំនើបថែមទៀតផង។ ខាងក្រោមនេះជាព័ត៌មានត្រួសៗដែលលោកអ្នកគួរដឹង៖

១. រង្វាន់រួមមាន

+រថយន្ត Ford Everest Titanuim 2023 មួយរង្វាន់

+រថយន្ត Ford Ranger Wildtrack 2023 មួយរង្វាន់

+ទូរស័ព្ទ Samsung Galaxy Z Fold4 ចំនួន ១៥រង្វាន់

+ទឹកប្រាក់ ៨៨៨ដុល្លារ ចំនួន ១៥រង្វាន់

២. ព័ត៌មានផ្សេងៗ

+ចំនួនទឹកប្រាក់៖ ត្រឹមតែចាប់ពី ១ពាន់ដុល្លារឡើងទៅ

+អត្រាការប្រាក់៖ រហូតដល់ ៨.២៥%

+ពេលវេលាកំណត់៖ ការផ្ដល់ជូននេះមានរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

+លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ (24/7)

L3

សូមជម្រាបផងដែរថា ពេលដែលមានលុយសល់មិនទាន់ចង់យកទៅប្រើប្រាស់ ឬមិនទាន់មានឱកាសវិនិយោគ លោកអ្នកគួរតែដាក់លុយនៅធនាគារ​។ វាជាជម្រើសល្អជាជាងការទុកលុយចោលនៅផ្ទះ ដែលអសុវត្ថិភាពខ្លាំង។ ទុកនៅធនាគារ ក្រៅពីមានសុវត្ថិភាពហើយ លោកអ្នកក៏ទទួលបានការប្រាក់ថែមទៀតផង ហើយនឹងបានកាន់តែខ្ពស់ប្រសិនបើអ្នកចេះជ្រើសរើសធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុបានត្រឹមត្រូវ៕

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia