២០២៤! ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ជ្រើសរើសខេត្ដ ៥ នេះបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី
Bunthoeun KoemNOVEMBER 20 20247.8 K views

នៅក្នុងឆ្នាំ២០២៤ នេះសង្កេតឃើញថា ការបណ្ដាក់ទុនវិនិយោគពីក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុក គឺកើតឡើងជាបន្ដបន្ទាប់ទាំងវិស័យអចលនទ្រព្យ ឧស្សាហកម្ម វាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។ ហើយអ្វីដែលគួរឲ្យគត់សម្គាល់ការវិនិយោគលើគម្រោងបង្កើតំបន់សេដ្ឋកិច្ចពិសេសវិញក៏មានច្រើនផងដែរ។ ហើយពេលនេះយើងខ្ញុំនឹងលើកយកគម្រោងបង្កើតតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកល្បីៗ ដែលបានជ្រើសរើសទីតាំងវិនិយោគនៅក្នុងខេត្ដចំនួហ ៥ នេះដូចខាងក្រោម៖

 

១. ខេត្ដកណ្ដាល

 

កាលពីចុងខែមីនា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសពីការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ខ្លួនមួយទៀតដែលមានទីតាំងស្ថិតនៅភូមិសាស្ដ្រខេត្ដកណ្ដាល។ ដោយតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ)។

 

តាមការបញ្ជាក់ពីខាងក្រុមហ៊ុន តំបន់សេដ្ឋកិច្ចថ្មីនេះ ក៏នឹងតភ្ជាប់គ្នាជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល គ្រុប ភ្នំពេញ ផងដែរ ដោយក្រុមហ៊ុនបានធ្វើការសាងសង់ស្ពានថ្មីមួយឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលបានសាងសង់រួចតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។

 

Afd6c248 Fba5 4456 9954 63f207b6f880

 

២. ខេត្ដព្រះសីហនុ

 

កាលពីចុងខែកក្កដា កន្លងទៅ ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ដែលជាក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន មានគម្រោងបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងខេត្ដព្រះសីហនុនៅលើផ្ទៃដីប្រមាណ ២៧០ ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវល្បឿនលឿន។ 

 

ដោយគម្រោងនេះក៏ទទួលបានការគាំទ្រពីក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជាផងដែរ ព្រោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុននេះ នឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។

 

ព្រះសីហនុ

 

៣. ខេត្ដពោធិ៍សាត់

 

កាលពីដើមខែកក្កដា ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. បានធ្វើការស្នើសុំក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅលើផ្ទៃដីប្រមាណ ១៤០ ហិកតានៅក្នុងខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ។ ដោយទីតាំងស្នើសុំវិនិយោគខាងលើគឺស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤​ ​លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

ហើយការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ​ បានបង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា​ ជាពិសេស​ ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​។

 

ពោធិ៍សាត់

 

៤. ខេត្ដតាកែវ

 

កាលពីខែសីហា សមាគមពាណិជ្ជកម្មចិនឆោសាន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងស្រុកបាទីខេត្ដតាមកែវលើផ្ទៃដី ៣២ ហិកតា។ ដោយការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួនជាមួយអភិបាលខេត្ដតាកែវ ឯកឧត្ដម វ៉ី សំណាង ផ្ទាល់តែម្ដង។

 

ហើយក្នុងនោះសមាគមនក៏បានសន្សារថា នឹងប្រឹងប្រែងធ្វើការគៀងគរអ្នកវិនិយោគឱ្យមកបើករោងចក្រកាន់តែច្រើនថែមទៀត នៅលើទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។

 

89

 

៥. ខេត្ដកំពត

 

នៅចុងខែតុលា ថ្មីៗនេះដែរក្រុមហ៊ុន Sailun ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ដដ៏ល្បីល្បាញរបស់ប្រទេសចិន ក៏បានបង្កើតព្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនរាប់លានដុល្លារដើម្បីបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយទៀតនៅក្នុងខេត្ដកំពត។ ខណៈគម្រោងថ្មីនេះមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសកំពត។

 

តាមការបញ្ជាក់ពីខាងក្រុមហ៊ុន កម្រោងថ្មីនេះគឺមានដើមទុនសរុប ១១០ លានដុល្លារ ខណៈខ្លួនកំពុងរៀបចំបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Kampot Bay Investment Co., Ltd., ដើម្បីគ្រប់គ្រង និងទទួលខុសត្រូវក្នុងការអនុវត្តតំបន់សេដ្ឋកិច្ចពិសេសកំពតនេះ៕

 

E13c076d A40e 4e90 Bc3e D295de0321fd

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia