មុននេះបន្តិច យោងតាមលិខិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីសម្រាប់អ្នកស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺចាប់ពីម៉ោង២២:០០ នាទីយប់។
ចំពោះមូលហេតុនៃការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនេះ ដោយសារតែរដ្ឋាករទឹកធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៣០០មម ទៅទំហំ១៦០មម នៅលើផ្លូវ៣៧១(NT) ចន្លោះផ្លូវលេខ៣២BT-១០០BT ហើយសម្រាប់ការផ្អាកផ្គត់ផ្គង់ទឹកនេះគឺចាប់ពីម៉ោង២២:០០ នាទីយប់រហូតដល់បញ្ចប់ការដ្ឋានដូច្នេះវានឹងអាចធ្វើឱ្យគុណភាពទឹកមានការល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៣០០មមនេះរួច។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ខាងលើមេត្តាជ្រាបជាព័ត៌មាននិងកុំភ្លេចត្រៀមទឹកបម្រុងទុកសម្រាប់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕