កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ នៅក្នុងកម្មវិធីជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យក្នុងប្រទេសកម្ពុជា ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហាញអំពីប្រទេសធំៗចំនួន៥ ដែលវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនបំផុត។
ប្រទេសទាំង ៥ នោះរួមមាន៖
២. ប្រទេសកូរ៉េខាងត្បូង ១១.៩%
៣. ប្រទេសសិង្ហបុរី ៦.៥%
៤. ប្រទេសវៀតណាម ៦.១%
៥. ប្រទេសជប៉ុន ៥.៩%
បើតាមសម្ដីរបស់លោកបណ្ឌិត បានឱ្យដឹងថា វិនិយោគិនបរទេសទាំងអស់ខាងលើនេះ បានផ្ដោតទៅលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះវិស័យសំខាន់ៗរួមមាន សំណង់ អគ្គិសនី កសិកម្ម សេវាកម្មសណ្ឋាគារនិងភោជនីយដ្ឋាន អចលនទ្រព្យ វិស័យផលិតកម្ម និងហិរញ្ញវត្ថុជាដើម។
លោកបណ្ឌិតបានបញ្ជាក់ផងដែរថា “កន្លងមក ប្រទេសជប៉ុនធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជាអ្នកវិនិយោគច្រើនបំផុតនៅកម្ពុជា ប៉ុន្តែមួយរយៈក្រោយមកនេះបែរជាឡើងដល់លេខ៥ ខ្ញុំសង្ឃឹមថាដៃគូរជប៉ុន នឹងត្រឡប់មកចាប់យកលំដាប់កំពូលម្ដងទៀតនៅពេលឆាប់ៗនេះ”។
អត្ថបទដោយ៖ សូ សុខលី