ប្លែកមែន! ផ្សារទំនើបចិនធំ១ ឲ្យបុគ្គលិ.កឈប់បន្ថែម ១០ថ្ងៃ បើអត់សប្បាយចិត្ត អត់ចង់មកធ្វើកា.រ
Kan DaraAPRIL 18 20243.7 K views

ផ្សារទំនើបធំមួយរបស់ចិនឈ្មោះ Fat Dong Lai បានផ្តល់ច្បាប់ឈប់សម្រាប់ "អត់សប្បាយចិត្ត (Unhappy)" ចំនួន ១០ថ្ងៃក្នុងមួយឆ្នាំ ដល់បុគ្គលិកទាំងអស់ ហើយអ្នកគ្រប់គ្រងរបស់ពួកគេត្រូវតែយល់ព្រមជាដាច់ខាត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Straits Times ចុះនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

ស្ថាបនិក និងជាប្រធានគ្រប់គ្រងផ្សារលោក Yu Dong Lai បានលើកឡើងថា៖ «គ្រប់គ្នាសុទ្ធតែមានថ្ងៃអត់សប្បាយចិត្ត ហើយវាគឺជាធម្មជាតិរបស់មនុស្ស»។ លោកក៏ជឿថា នៅពេលដែលនិយោជិតទទួលបានការឈប់សម្រាក់ "អត់សប្បាយចិត្ត (Unhappy)" ពួកគេអាចមានអារម្មណ៍សប្បាយចិត្តម្តងទៀត ពេលត្រឡប់មកធ្វើការវិញ។ មិនតែប៉ុណ្ណោះ បុគ្គលិកនឹងយល់ពីការយកចិត្តទុក្ខដាក់ និងការគាំទ្ររបស់ក្រុមហ៊ុន ចំពោះតុល្យភាពជីវិតការងាររបស់ពួកគេផងដែរ។

Ss

គួរជម្រាបថា ផ្សារទំនើប Fat Dong Lai បានផ្តល់ការឈប់សម្រាកប្រចាំឆ្នាំចំនួន ៤០ថ្ងៃ រួចមកហើយ ជាមួយនឹងការឈប់សម្រាកចំនួន ៥ថ្ងៃ បន្ថែមទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិន។ បុគ្គលិកនៅទីនេះធ្វើការ ៧ ម៉ោងក្នុងមួយថ្ងៃ និង ៥ថ្ងៃ ក្នុងមួយសប្តាហ៍ រួមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥,០០០យន់ (ប្រហែល ៦៩១ដុល្លារ ) សម្រាប់បណ្តឹងសារទុក្ខ រួមទាំងការគំរាមកំហែង ឬការប្រមាថពីអតិថិជន។

Ss

លើសពីនេះ កាលពីថ្ងៃទី០៥ ខែមេសា ផ្សារទំនើបបានចេញសេចក្តីប្រកាសថា បុគ្គលិកទាំងអស់នឹងមានឱកាសធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ថ្ងៃឈប់សម្រាក ខណៈដែលបុគ្គលិកថ្នាក់គ្រប់គ្រងនឹងទៅអ៊ឺរ៉ុប រីឯបុគ្គលិកថ្នាក់ក្រោមនឹងទៅលេងជប៉ុន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia