ផ្លូវល្បឿនលឿនបើកដំណើរការសាកល្បងហើយ ខណៈការបង់ប្រាក់មិនទទួលប្រាក់សុទ្ធនោះទេ
Bunthoeun KoemJULY 16 20221.8 K views

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានដាក់ដំណើរការសាកល្បងជាលើកដំបូងហើយ ក្រោយចំណាយពេលសាងសង់អស់ច្រើនខែរួចមក។ នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

អ្វីដែលចាប់អារម្មណ៍នោះគឺ បច្ចេកទេសនៃការបង់ប្រាក់ថ្លៃធ្វើដំណើរលើផ្លូវទំនើបមួយនេះគឺពុំមែនបង់ជាសាច់ប្រាក់សុទ្ធនោះទេ។ ជាក់ស្ដែងតាមការបញ្ជាក់ពីប្រភពខាងលើ អ្នកដំណើរលើផ្លូវល្បឿនលឿនត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង កាតអេឡិចត្រូនិកនោះមានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន៕

ប្រភពដដែលបន្ថែមថា ផ្លូវល្បឿនលឿន​ដំណើរការស្ថាបនាលើកំណា​ត់ផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះជិតនឹងបញ្ចប់នៅអំឡុង​២ខែ​ ខាងមុខនេះ​ ខណៈបញ្ជរបង់ប្រាក់លើផ្លូវ​ល្បឿ​ន​លឿន​ មានចំនួន៥កន្លែង។ ដោយក្នុងនោះចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ មានបញ្ជរបង់ប្រាក់ទី១ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាង​កើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ ត្រង់គីឡូ​ម៉ែត្រ​១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទី៥​ នៅគីឡូ​ម៉ែត្រ​១៨០ ទៅភ្ជាប់ផ្លូវជាតិ​លេខ៤ ត្រង់ខាងកើតច្រក​ចូលតំបន់ក្បាលឆាយ៕

អត្ថបទ៖ កឹម ប៊ុនធឿន

274885845 261906616114188 2547976774580230419 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia