ផ្លូវល្បឿនលឿន ជិតដាក់ឱ្យធ្វើដំណើរហើយ! តោះមកដឹងបំរាមផ្សេងៗ ខណៈអ្នកល្មើសនឹងមានទោស
Bunthoeun KoemJULY 6 20222.1 K views

នៅចុងឆ្នាំ២០២២ ខាងមុខនេះ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា (ភ្នំពេញ-ព្រះសីហនុ) នឹងត្រូវដាក់ឲ្យដំណើរការហើយ ក្រោយពីចំណាយពេលវេលានៅក្នុងការសាងសង់អស់រយៈពេលជាច្រើនខែកន្លងមក។ យ៉ាងណា នៅពេលបើកដំណើរការផ្លូវល្បឿនលឿននេះ ក៏មានបំរាមមួយចំនួនត្រូវដាក់ឲ្យអ្នកបើកបរយានយន្ដអនុវត្ដផងដែរ។

យោងតាមវីដេអូស្ដីពី ថ្នាក់បង្រៀនព័ត៌មានអំពីផ្លូវល្បឿនលឿន ដែលចេញដោយផេក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីពេលថ្មីៗនេះបាន បញ្ជាក់ថា អ្នកថ្មើជើង យានជំនិះដែលមិនមែនជាម៉ូតូ, ម៉ូតូ, ត្រាក់ទ័រ, ឡានចូកដី, រថយន្ដដឹកអ្នកដំណើរ, រម្មក់សណ្ដោង និងយានជំនិះផ្សេងទៀត ដែលមានល្បឿនអតិបរមាតិចជាង ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង មិនត្រូវបានអនុញ្ញាតឲ្យចូលទៅផ្លូវល្បឿនលឿនឡើយ។

ប្រភពដដែលបញ្ជាក់ថា ការអនុវត្តផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្រោមលក្ខខណ្ឌនៃការគ្រប់គ្រងបិទទាំងស្រុង។ ក្រៅពីលើច្រកចេញចូលដែលគេបានកំណត់ជាគោលស្រាប់ មានខ្សែក្រវាត់ដាច់នៅសងខាងផ្លូវ ហើយអ្នកថ្មើរជើង និងសត្វត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ដោយគ្មានការអនុញ្ញាតនោះទេ ។  ចូលដោយគ្មានការអនុញ្ញាតនឹងត្រូវទទួលទោសធ្ងន់ធ្ងរសូមប្រយ័ត្ន!

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ ដោយឆ្លងកាត់​រាជធានី-ខេត្ដចំនួន ៥ ក្នុងនោះ រាជធានី​ភ្នំពេញប្រវែង ៨​គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ។ ផ្លូវនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយចំណាយទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ៕

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia