តម្លៃនៅខ្មែរ! មានលុយក្រោម២ម៉ឺន$ អាចទិញឡានអគ្គិសនី ១ម៉ូដែលបានហើយ ខណៈទំហំប៉ុន Toyota Raize
នារី AUTONOVEMBER 23 2023609 views

សម្រាប់បងប្អូនមានថវិកា​ ២​ម៉ឺន​ដុល្លារ​​​​​​​ ហើយចាប់អារម្មណ៍លើរថយន្តអគ្គិសនីសម្រាប់ជិះក្នុងក្រុង និង​​តាម​ទី​ប្រជុំ​​​ជន​​  ដែលមាន​​រូបរាងតូច ត្រូវម៉ាច់តែម្តង ខណៈរថយន្ត​​​ MENGO របស់ប្រទេសចិនមួយម៉ូឌែលនេះ នាំចូលមកដល់ស្រុកខ្មែរមានតម្លៃមិនដល់២ម៉ឺនដុល្លារទេ ជាមួយកម្លាំង​​ថ្ម​តូច​​​តែ​​​​អាច​​​ទ្រទ្រង់​​ចម្ងាយ​​ផ្លូវ​​​រហូតដល់​​ 200Kmបាន។

609cc2cb163ef

MENGO ជា​​ឡាន​អគ្គិសនី​​​​ដាប​បល​​​(Double)សន្សំ​​សំចៃ​ ពោល​គឺ​​​ថា​​​​ចំពោះ​ឡាន​អគ្គិសនី​ទាំងអស់​​ត្រូវបាន​​ចាត់​ទុក​ជា​ប្រភេទ​យានយន្ត​ដែល​ប្រើ​ថាមពល​​​​​​​​​ដែលសន្សំ​សំចៃ​ជាងយានយន្ត​​ប្រើ​​ម៉ាស៊ីន​​ចំហេះ​​​​​​ក្នុង​​ ​​​​១កម្រិត​​ ហើយ​អ្វីដែល​ធ្វើ​​​​ឲ្យ​ MENGO ឡើង​កម្រិត​​សន្សំ​សំចៃ​ថែម​ ១កម្រិត​​ទៀត​នោះ​​ គឺ​​ទៅ​លើ​​​​ថាមពល​​ម៉ូទ័រ​អគ្គិសនី​​​​តូចល្មម​ អាច​បើកបរ​​ក្នុង​ល្បឿន​បំផុត​តែ​ 100Km/h  និង​​មាន​​​​​អាគុយ​​​​​​ទំហំ​​តែ​ 17.25Kwh​​ ​អា​ចសាកភ្លើង​មួយ​ពេញ​​រត់​បាន​​​ 200Km រីឯ​​ការ​សាក​​ថ្ម​​​​​​​​​​​ត្រូវ​ការ​ពេល​តែ ៦ ទៅ​ ៨ម៉ោង​​ ប៉ុណ្ណោះ​​​។

Letin Mengo

ម្យ៉ាងវិញ​ទៀត​​ សម្រាប់​​ម៉ូទ័រ​របស់​​​ឡាន​នេះ​ ត្រូវបាន​ប្រើ​ជាប្រភេទ​ PMSM (Permanent magnet synchronous Motor) ភាគ​​ច្រើន​​ម៉ូទ័រ​នេះ​គេ​យក​ទៅ​ប្រើ​​​​​លើ​​ឡាន​​ដង់​ស៊ី​តេ​ថាមពល​ខ្ពស់​ ​​និង​មាន​សំឡេង​ស្ងាត់​​​ល្អ​ ហើយ​ឡាន​ MENGO នេះ​ដែរ​ក៏អាច​សណ្តោង​​​​របស់​របរ​​​​ធ្ងន់​ៗ​ផងដែរ​។

Letin Mengo Pro 4

​គួរ​ជំរាប​ផងដែរ​​​​​ ​​​ចំពោះ​​ឡាន​អគ្គិសនី​ LETIN MENGO នេះ​មាន​តម្លៃ​​​​​​ត្រឹមតែ​ ១៨២០០ដុល្លារ​ ​​​​​​ហើយ​សម្រាប់​ការ​ធានាវិញ​​​ទៅដល់​ ៣ឆ្នាំ​​​ ។​ ដូច្នេះ​ប្រសិន​អ្នក​ទាំងអស់​ចាប់​អារម្មណ៍​ចង់​ជិះ​​ឡាន​អគ្គិសនី​​លក្ខ​ណ:​​​គ្រួសារ​​ ជា​ពិសេស​​អ្ន​ក​ដែល​​​​​រស់​នៅ​​បែប​ទីក្រុង​​ មាន​មុខ​របរ​ និង​ការ​ងារ​​ក្នុង​​ទី​ក្រុង​​​ភ្នំពេញ​ ឬ​​​បណ្តា​ខេត្ត​​​ផ្សេង​ៗ​ ​​គឺសាក​សម​បំផុត​សម្រាប់​ការ​ជិះ​ផ្លូវ​ជិត​ និង​មាន​សុវត្ថិភាព ថែម​ទៀត​​នោះ​អា​ច​ទាក់​ទង​ផ្ទាល់​ទៅ​កាន់​​ហ្វេស​ប៊ុក​ផេក​​ Car4you Camboida  ឬ​ EV Cambodia ​ និង​​តាម​រយ:​លេខ​​ទូរស័ព្ទ​​​​ 099 22 66 05 ។

S727078908517165717 P782 I6 W990

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia