ប្រឹងស្ទើរគ្មានពេលសម្រាក! មហាសេ.ដ្ឋី Elon Musk ចង់សម្រេចរឿងធំៗ៤នេះ មុនពេលស្លា.ប់
Kan DaraMARCH 20 2025329 views

ទោះបីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកក្តី តែមហាសេដ្ឋី Elon Musk គេងត្រឹម ៤-៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈពេលវេលា ៨០% ទៀតលោកប្រឹងធ្វើការយ៉ាងខ្លាំងក្លាដើម្បីសម្រេចក្តីស្រមៃមុនពេលស្លាប់។

 

ខាងក្រោមនេះ គឺជារឿងធំៗទាំង ៤ ដែលមហាសេដ្ឋីលេខ១ លើពិភពលោក Elon Musk ចង់សម្រេចក្នុងជីវិត៖

 

១/. បង្កើតអាណាចក្រមនុស្សនៅលើអង្គារ៖ គោលដៅចម្បងរបស់ Elon Musk គឺបង្កើតទីក្រុងដែលអាចទ្រទ្រង់ខ្លួនឯងបាននៅលើភពអង្គារ។ ក្រុមហ៊ុនរុករកទីអវកាស SpaceX កំពុងធ្វើការយ៉ាងសកម្មដើម្បីអភិវឌ្ឍ Starship ដឹកមនុស្ស និងសម្ភារៈ ទៅអង្គារឲ្យបានមុនឆ្នាំ ២០៥០។

 

/. បង្កើត AI និងបច្ចេកវិទ្យាប្រព័ន្ធខួរក្បាល៖ Elon Musk ជឿថា បច្ចេកវិទ្យា AI និងគ្រឿងបច្ចេកទេសបញ្ចូលខួរក្បាល (Brain-Machine Interface) នឹងផ្លាស់ប្តូរមនុស្សយ៉ាងខ្លាំង។ ជាក់ស្តែង លោកបានបង្កើតក្រុមហ៊ុន Neuralink ដើម្បីបង្កើតឧបករណ៍ដែលអាចបន្សំព័ត៌មានពីខួរក្បាលទៅកុំព្យូទ័រ ក្នុងគោលបំណងជំនួយមនុស្សពិការ (ឲ្យអ្នកមានជំងឺអាល់ស្សៃមើរ ឬជំងឺស្វិតជើងអាចធ្វើចលនាបានវិញ) និងបង្កើត “Digital Telepathy” (អាចបញ្ជូនគំនិតទៅអ្នកដទៃដោយពុំចាំបាច់និយាយ) ជាដើម។

 

៣/. ពិភពលោកប្រើថាមពលបៃតង៖ Elon Musk ចង់ឲ្យពិភពលោកប្រើថាមពលបៃតងជំនួសប្រេងឥន្ធនៈ។ ក្រុមហ៊ុន Tesla ផលិតឡានអគ្គិសនី មានគោលដៅធំចង់ឲ្យពិភពលោកទាំងមូលប្រើរថយន្តអគ្គិសនី ១០០%។ លោកជឿថា បំលែងផែនដីទៅថាមពលបៃតងជាសកម្មភាពសំខាន់បំផុតដើម្បីរក្សាពិភពលោកឲ្យនៅគង់វង្ស។

 

៤/. បំបាត់ការកកស្ទះចរាចរណ៍៖ Elon Musk ចង់កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ដោយបង្កើតប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន។ លោកបានបង្កើត The Boring Company ដើម្បីសាងសង់ផ្លូវក្រោមដីសម្រាប់ដឹកជញ្ជូនយានយន្តល្បឿនលឿន។ លោកបានសាកល្បង Hyperloop ដែលអាចបញ្ជូនមនុស្សក្នុងកុងតឺន័រតាមល្បឿនលឿនជាង ១,០០០ km/h។

 

គួរជម្រាបផងដែរថា លោក Elon Musk ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes បានវាយតម្លៃថា ជាបុគ្គលដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើផែនដី ដោយគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ទ្រព្យសម្បត្តិរបស់លោកគិតជាសាច់ប្រាក់មានចំនួនរហូតដល់ជាង ៣២១.៤ ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia