វិបត្តិអតិផរណាកាន់តែកើនឡើងខ្លាំង តែសេដ្ឋីElon Musk បង្ហើបពីពេលវេលាដែលអតិផរណានឹងធ្លាក់ចុះវិញ
Toeuy HongJULY 22 2022782 views

​បច្ចុប្បន្នពិភពលោក​កំពុងជួបវិបត្តិអតិផរណា​កើនឡើង​​​​​យ៉ាងខ្លាំង​​ដែលផ្ដើមចេញពី​​បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន​​បង្កការរំខានដល់សង្វាក់ផលិតកម្មជាច្រើន​ ​យ៉ាងណាមិញ​​សេដ្ឋី​​ Elon Musk បានចេញមុខអះអាងថា​​​​​អតិផរណានឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗ។

បើយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន Yahoo Finance លោក Elon Musk បានឲ្យដឹងថាអត្រាអតិផរណាដើរដល់ចំណុចកំពូល​ហើយវានឹងធ្លាក់ទៅវិញនៅអំឡុងចុងឆ្នាំ២០២២នេះ។​​​​​ ​លោកថាអតិផរណានឹងធ្លាក់ចុះមកវិញព្រោះ​បច្ចុប្បន្នតម្លៃប្រេងសាំងនិងទំនិញផ្សេង​ៗចាប់ផ្ដើម​​ធ្លាក់ចុះ​ប​ណ្ដើរៗហើយ។

លោកក៏បានពន្យល់ផងដែរថាកន្លងមកក្រុមហ៊ុន​Tesla របស់លោក​​ធ្វើការដំឡើងថ្លៃ​រថយន្តអគ្គិសនី Tesla ដោយសារ​តែអតិផរណាកើនឡើងដែលធ្វើឲ្យការចំណាយលើវត្ថុធាតុដើមនិងថ្លៃដើមផលិតកើនឡើងខ្ពស់ដូច្នេះតម្លៃឡានTeslaក៏បានឡើងថ្លៃតាមហ្នឹងដែរ។ លោកក៏បានបង្ហើបផងដែថាបើអតិផរណាថយចុះ​នោះតម្លៃរថយន្តTesla នឹងថយចុះ​​ប៉ុន្ដែវាពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចព្រោះអតិផរណាយើងមិនងាយគ្រប់គ្រងបានឡើយ។

គួរបញ្ជាក់ផងដែរបញ្ហាអតិផរណាចាប់ផ្ដើមកើនឡើងខ្លាំងទូទាំងពិភពលោក​​នៅពេលដែលប្រទេសរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមមានភាពតានតឹងដាក់គ្នា។​​​​ នៅសហរដ្ឋអាមេរិកអតិផរណាឡើងដល់៩.២%ជាអត្រាដ៏ខ្ពស់ក្នុងរយៈពេល៤០ឆ្នាំ​ ចំណែកនៅកម្ពុជាយើងវិញអតិផរណាឡើងដល់៧.២%ជាអត្រាដ៏ខ្ពស់ក្នុងរយៈពេលជាង១០ចុងក្រោយនេះ៕

អត្ថបទដោយ​ ទឿយ​ ហុង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia