ក្រុមហ៊ុនអាវកាស SpaceX របស់សេដ្ឋី Elon Musk បានដាក់ដំណើរការបាញ់ផ្ការណបពីលើអាកាសចេញពីទឹកដីអាមេរិកដើម្បីបញ្ជូលនូវប្រព័ន្ធអ៊ិនធឺណេតល្បឿនលឿនបំផុតមកកាន់តំបន់អាស៊ានជាពិសេសសមត្ថភាពផ្ការណបរបស់SpaceX នេះអាចបញ្ជូនអ៊ិនធឺណេតទៅកាន់តំបន់ជនបទដល់១៧,០០០កោះក្នុងប្រទេសឥណ្ឌូនេស៊ី។
បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាអ៊ិនធឺណេតSATRIA ត្រូវបានគេដំឡើងកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះដោយត្រូវបានបាញ់ផ្កាយរណបចេញពីរដ្ឋFlorida សហរដ្ឋអាមេរិកតាមរយៈការពង្រាយផ្កាយរណបរបស់ SpaceX ប្រភេទ SpaceX Folcon 9 Rocket។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថាប្រព័ន្ធអ៊ិនធឺណេតបាញ់ដោយផ្កាយរណបនេះគឺត្រូវបានហៅថាប្រព័ន្ធផ្កាយរណបដែលមានតួនាទីសម្បូរបែបដំបូងគ្រប់គ្រងដោយរដ្ឋាភិបាលហើយមានសក្ដានុពលបំផុតនៅអាស៊ី។ វាអាចគ្របដណ្ដប់ផ្ដល់អ៊ិនធឺណេតនៅខេត្តប៉ាពូនិងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។
លោកបានឲ្យដឹងទៀតថាប្រព័ន្ធផ្កាយរណបនេះនឹងផ្ដល់អ៊ិនធឺណេតសម្រាប់វិស័យផ្សេងៗជាច្រើនក្នុងប្រទេសដូចជា វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាសេវាសាធារណៈក្នុងតំបន់ជនបទជាដើម។ ឧបករណ៍សម្រាប់ប្រើប្រាស់អនឡាញនឹងត្រូវបានគេដំឡើងនៅឆ្នាំ២០២៤ខាងមុខដែលអាចផ្ដល់នូវសេវាអ៊ិនធឺណេតល្បឿនលឿន១៥០ជឺកាបៃក្នុងមួយវិនាទីពោលគឺលឿនជាងល្បឿនអ៊ុនធឺណេតដែលប្រើនៅឥណ្ឌូនេស៊ីបច្ចុប្បន្នរហូតដល់ទៅ៣ដង។
គួរបញ្ជាក់ផងដែរ១ភាគ៣នៃប្រជាជនឥណ្ឌូនេស៊ីមិនមានអ៊ិនធឺណេតប្រើប្រាស់ឡើយដូច្នេះគម្រោងអ៊ិនធឺណេតផ្កាយរណបដែលមានតម្លៃ៥៤០លានដុល្លារនេះអាចផ្ដល់អ៊ិនធឺណេតដល់សាលារៀនចំនួន៩០,០០០ មន្ទីរពេទ្យនិងអគាររដ្ឋាភោបាលចំនួន៤០,០០០ផងដែរ៕