ត្រៀមម៉ាស៊ីនភ្លើង! ចាប់ពីថ្ងៃ២០-២៣ មីនា ភ្លើងអគ្គិសនីនៅតំបន់ទាំងនេះអាចនឹងមានការរអាក់រអួលហើយ
ធី ស្រីល័ក្ខMARCH 19 20253.5 K views

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន។ ដោយការងារនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនោះមានការរអាក់រអួលផងដែរ។

 

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា តំបន់ដែលនឹងអនុវត្ដការងារជួសជុលមានដូចខាងក្រោម៖

 

១.ថៃ្ងព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥

ក្នុងចន្លោះម៉ោង០៨:០០ ដល់ម៉ោង១៦៖០០

១-ខណ្ឌបឹងកេងកង៖ តំបន់ភ្លើងលេខ OP166 ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២(សាខា ចាក់អង្រែក្រោម)

២-ខណ្ឌទួលគោក៖ តំបន់ភ្លើងលេខ ប.ត1478 ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១(សាខា អូរបែកក្អម)

៣-ខណ្ឌសែនសុខ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម (សាខាអូរបែកក្អម)។

 

២. ថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥

ក្នុងចន្លោះម៉ោង០៨:០០ ដល់ម៉ោង១៣:០០

១-ខណ្ឌទួលគោក៖ តំបន់ភ្លើងប.ត313 ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម (សាខាអូរបែកក្អម)។

ក្នុងចន្លោះម៉ោង០៨:០០ ដល់ម៉ោង១៣:០០

១-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ P2716 ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១(សាខាទួលពង្រ)

២-ស្រុកអង្គស្នួល ខេត្តកណ្តាល៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងឃុំបែកចាន ឃុំពើក ឃុំក្រាំងម្កាក់ ឃុំឆក់ឈើនាង(សាខាអូរដឹម)។

 

៣.ថ្ងៃសៅរ៍ទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨:០០ ដល់ម៉ោង១៦:០០

១-ខណ្ឌដូនពេញ៖ តំបន់ភ្លើងលេខ PT1769 ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់(សាខាវត្តភ្នំ)

២-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ P1991 ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២(សាខា ទួលពង្រ)

៣-ខណ្ឌសែនសុខ៖ តំបន់ភ្លើងលេខ P882, P1150, PT1864, PT2486 រួមទាំងតំបន់ភ្លើង មួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង(សាខាអូរដឹម)

៤-ខណ្ឌពោធិ៍សែនជ័យ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ សង្កាត់សំរោងក្រោម(សាខាអូរដឹម)

៥-ខណ្ឌព្រែកព្នៅ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់គោករកា(សាខាអូរដឹម)។

 

៤.ថ្ងៃអាទិត្យទី២៣ ខែមីនា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨:០០ ដល់ម៉ោង១៦:០០

១-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ P4465 ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២(សាខា ទួលពង្រ)៕

២៥២៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia