យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួននៅខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងអាចមានភាពរអាក់រអួលនៅតំបន់ខ្លះ ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ជ្រាបជាដំណឹងនិងត្រៀមលក្ខណៈនៅក្នុងការរអាក់រអួលនេះ។
ក្នុងនោះសង្កាត់ ខណ្ឌ និងខេត្តដែលនឹងមានភាពរអាក់រអួលក្នុងរយៈពេលសរុបទាំង ៣ថ្ងៃនេះរួមមាន ៖ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌចំការមន ខណ្ឌបឹងកែងកង ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ខណ្ឌដូនពេញ និងស្រុកអង្គស្នួលខេត្តកណ្តាល ដែលការរអាក់រអួលភ្លើងនេះ នឹងមានទៅតាមពេលវេលាដែលបានកំណត់ដូចខាងក្រោមនេះ ៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង