ថ្មីៗនេះអគ្គិសនីទើបតែបង្កើតAPP ថ្មីដែលអាចឱ្យប្រជាពលរដ្ឋធ្វើការស្នើសុំចរន្តថ្មីក៏ដូចជាដំឡើងកម្លាំងបាន។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គិសនីកម្ពុជាEDCនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
នៅក្នុងការចេញផ្សាយរបស់អគ្គិសនីកម្ពុជាក៏បានបញ្ជាក់ថា សម្រាប់អតិថិជនអគ្គិសនីកម្ពុជានៅក្នុងខេត្តស្វាយរៀង-កំពង់ចាម-តាកែវ-ត្បូងឃ្មុំ-ព្រៃវែង ពេលនេះក៏អាចប្រើប្រាស់មុខងារថ្មីនៅក្នុង EDC app បានដែរ ដើម្បីដាក់សំណើបន្តចរន្តថ្មី និងបន្ថែមកកម្លាំង ពីលើមុខងារផ្សេងទៀតដែលមានស្រាប់ ។
គួរបញ្ជាក់ផងដែរថាកម្មវិធី EDC app គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនអគ្គិសនីកម្ពុជា ទូទាំងខេត្ត ក្រុងបានផងដែរ។ ក្នុងនោះលោកអ្នកក៏អាចចូលទៅ Downlad កម្មវិធីនេះនៅក្នុងAPPstore និង Playstoreបានផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត