ទន្ទឹមនឹងភាពរីចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា គេសង្គេតឃើញថាសេវាទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតដែលនៅរយៈចម្ងាយឆ្ងាយពីគ្នា កាន់តែមានភាពងាយស្រួលឡើងដោយការប្រើប្រាស់កម្មវិធីបណ្ដាញសង្គមមួយចំនួនដូចជា Facebook ឬ Telegram ជាដើម។
ក្រៅពីប្រើប្រាស់កម្មវិធីទាំងនោះសម្រាប់ការធ្វើទំនាក់ទំនង មនុស្សយើងក៏អាចឆ្លៀតទាញចំណូលពីបណ្ដាញសង្គមទាំងអស់នោះបានយ៉ាងច្រើនថែមទៀតផង។ ខាងក្រោមនេះជារបៀបរកចំណូលពី Facebook និង Telegram។
I. វិធីរកចំណូលពី Facebook
១. Page ទើបអាចរកលុយបាន
គណនីហ្វេសប៊ុកមិនអាចរកចំណូលបានទេ ទាល់តែហ្វេសប៊ុកផេក ( Page Profile ឬClassic) ទើបអាចរកចំណូលបាន។ ដោយឡែក ហ្វេសប៊ុកផេកដែលដាក់ Category politician ឬ Government organization ក៏មិនអាចរកលុយបានដែរ។
២. គ្រប់លក្ខខណ្ឌទាំង៣
ចំនួន Followers ១ម៉ឺននាក់ឡើង មានចំនួនរយៈពេលមើលសរុប ៦០ម៉ឺននាទី ក្នុងរយៈពេល៦០ថ្ងៃចុងក្រោយ និងមានវីដេអូក្នុងផេកយ៉ាងតិច៥។
៣. Page មិនជាប់ការព្រមាន
Page ដែលមិនមានសាងកំហុសមួយចំនួនដូចជា លួចវីដេអូគេមកផុស ផុសរូបភាពមិនត្រឹមត្រូវ ឬជាប់ Copy Right ភ្លេងរបស់អ្នកដទៃជាដើម។
៤. Page មាន Quality ពណ៌បៃតង
II. ផ្លូវរកចំណូលពី Telegram
១. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram
ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ គាត់ក៏បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។
២. លក់វគ្គសិក្សាអនឡាញ
វិធីសាស្រ្តមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក។
៣. ផ្សព្វផ្សាយ Link ផលិតផល
ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់។
សូមបញ្ជាក់ថា “បើទោះបីជាប្រទេសកម្ពុជានៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យរកលុយពេញទីពីក្រុមហ៊ុនហ្វេសប៊ុកក៏ដោយ ក៏អ្នកនៅតែអាចមានឱកាសរកលុយបានឱ្យតែធ្វើត្រូវគោលការណ៍ហ្វេសប៊ុក”។ ពេលដែលអ្នកបន្តគោរពគោលការណ៍របស់ក្រុមហ៊ុនមេតា អ្នកនឹងទទួលបាន Rights Manager ដែលផ្ដល់ជូនសិទ្ធិរកលុយដោយក្រុមហ៊ុនផ្ទាល់តែម្ដងទោះជាអ្នករស់នៅស្រុកខ្មែរក៏ដោយ។
ក្រៅពីការទទួលសិទ្ធិពិសេសខាងលើនេះ អ្នកក៏អាចជ្រើសរើសវិធីមួយទៀតដែលអាចរកលុយបានភ្លាមៗពេលដែលគ្រប់លក្ខខណ្ឌខាងលើ គឺ “ប្ដូរឱ្យអ្នកនៅប្រទេសផ្សេងកាន់ផេក”។ ត្រង់ចំណុចនេះមានន័យថា អ្នកអាចសហការឱ្យអ្នកណាម្នាក់កំពុងរស់នៅប្រទេសដែលអាចរកលុយបានដោយសេរីពីហ្វេសប៊ុក កាន់កាប់ផេកជំនួស ដើម្បីឱ្យក្រុមហ៊ុនមេតា ចាប់ទីតាំងថ្មីរបស់ផេកអ្នក និងអនុញ្ញាតឱ្យរកចំណូលបានដូចគេតែម្ដង។
សូមជម្រាបថាផ្លូវរកលុយតាម Telegram ខាងលើនេះ អាចនឹងមិនសមស្របទៅនឹងប្រទេសខ្មែរយើងទាំងស្រុង ប៉ុន្តែទោះយ៉ាងណា វាក៏អាចជាគំនិតខ្លះៗសម្រាប់ប្រិយមិត្តអ្នកអាន។ លោកអ្នកអាចស្វែងយល់ និងច្នៃគំនិតខាងលើនេះបន្ថែម ដើម្បីរកផ្លូវណាថ្មីមួយ ដែលអាចទាញចំណូលពីកម្មវិធីនេះបានដូចគេដែរ បើរកបានកុំភ្លេច Comment ប្រាប់ Admin ផងណា៕
អត្ថបទដោយ៖ សូ សុខលី