កាន់តែងាយ! អ្នកដំណើរចូលមកកម្ពុជា អាចបំពេញឯកសារតាម e-Arrival បានមុនមកដល់ប្រលាន
Ping Chou EngJANUARY 11 2024195 views

កាន់តែងាយស្រួលនិងទំនើបជាងមុន សម្រាប់អ្នកដំណើរដែលចូលមកកម្ពុជា ទាំងភ្ញៀវជាតិ- អន្តរជាតិចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅនឹងអាច​​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​សលាកបត្រ​ចូល​ប្រទេស​កម្ពុជា​ មុន​ពេល​មកដល់​ (​Cam​bo​d​i​a​ ​e​-​Arrival​ ​Card​)ដើម្បី​បំពេញ​បែបបទ​អន្តោប្រវេសន៍​បែបបទ​គយ​ ​និង ​បែបបទ​សុខភាព​ មុនមកដល់​​អាកាសយានដ្ឋានអន្តរជាតិទាំង៣​​របស់ព្រះរាជាណាចក្រ​កម្ពុជា។

 

សម្រាប់ការបំពេញបែបនេះបទដែរលោកអ្នកអាចចុះឈ្មោះ និងដាក់ពាក្យស្នើសុំក្នុងរយៈពេល ៧ថ្ងៃ មុនពេលអ្នកមកដល់ព្រះរាជាណាចក្រកម្ពុជាបានដោយ ឥតគិតថ្លៃទាំងស្រុងសម្រាប់អ្នកធ្វើដំណើរទាំងអស់ក្នុងការបំពេញកាត e-Arrival ដោយគេហទំព័រផ្លូវការ https://arrival.gov.kh/ ឬកម្មវិធីទូរស័ព្ទដៃ Cambodia e-Arrival ទាំងនៅលើ PlayStore និង AppStore បាន។

 

គួរជម្រាបផងដែរថាមុខងារ e-Arrival Card គឺជាប្រព័ន្ធថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួលសម្រាប់ការមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលវាជាមុខងារជំនួសទម្រង់បែបបទអន្តោប្រវេសន៍ក្រដាស ទម្រង់សុខភាព និងសេចក្តីប្រកាសគយដោយផ្តល់ទម្រង់តែមួយ៕

 

418430785 770701021760467 2895389069837844815 N

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia