មនុស្សមិនសូវចាយលុយ លក់អត់ដាច់់! ជាអ្នកលក់ងាកមកផ្តោតរឿង៣នេះ ការលក់នឹងកាន់តែប្រសើរ
THATSORNA NOVMAY 26 20232.6 K views

ស្របពេលមនុស្សមិនសូវចាយលុយ ធ្វើឱ្យការរកស៊ីលក់ដូរស្ទើរតែគ្រប់ប្រភេទទាំងអស់ ត្រូវជួបបញ្ហាលក់ស្ងាត់ភ្ញៀវ លក់មិនដាច់ រហូតធ្វើឱ្យអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វា ក្រោមហេតុផលគ្មានលុយបង្វិលយកអីវ៉ាន់ គ្មានសមត្ថភាពបើកលុយឱ្យបុគ្គលិក បង់ថ្លៃតូបនិងទឹកភ្លើងជាដើម។ ស្របពេលស្ថានការណ៍កំពុងជួបការលំបាកបែបនេះ ថ្ងៃនេះ Business Cambodia សូមលើកចំណុចសំខាន់ចំនួន៣ធ្វើឱ្យការលក់របស់អ្នកកាន់តែប្រសើរជាងមុន។ ដោយក្នុងនោះរួមមាន៖ ​

១

១. កុំឱ្យពាក្យមនុស្សមិនសូវចាយលុយ ជាលេសរបស់អ្នក៖​ មែនទៅនៅពេលដែលអ្នកគិតថា មនុស្សមិនសូវចាយលុយទេ លក់អ្វីក៏មិនដាច់ដែរ នោះវានឹងធ្វើឱ្យសកម្មភាពនៃការលក់របស់អ្នកកាន់តែតិចជាងមុន។ តែផ្ទុយទៅវិញស្របពេលដ៏លំបាកនេះ អ្នកគួរតែបង្កើនសកម្មភាពឱ្យច្រើន ហើយប្រើពាក្យទាំងនេះជាការព្រមាន និងការលើកទឹកចិត្តឱ្យខិតខំ ឱ្យឆ្លាតជាងមុនវិញ ពោលមិនមែនជាលេសដើម្បីថយក្រោយនោះទេ។

២. ឱកាសល្អក្នុងការអភិវឌ្ឃន៍ខ្លួន៖ ​ជាការពិតណាស់ពេលមិនសូវមានភ្ញៀវ ជាពេលវេលាល្អមួយសម្រាប់ក្នុងការសំលៀងជំនាញបន្ថែម តាមរយៈការស្តាប់ក្បួនលក់ថ្មីៗ ការអានសៀវភៅ ​និងទៅរៀនវគ្គសិក្សាខ្លីៗជាដើម។ ការធ្វើបែបនេះវាធ្វើឱ្យអ្នកខំខ្លាំងជាងមុន ហើយថែមទាំងអាចអភិវឌ្ឃន៍ខ្លួនកាន់តែប្រសើរជាងមុន ហើយមានទម្លាប់ល្អក្នុងការលក់ដូរ និងរស់នៅថែមទៀត។

Design3

៣. ប្រើប្រាស់អតិថិជនដែលមានស្រាប់៖ អតិថិជនដែលមានស្រាប់ពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្ម ព្រោះគាត់ជាបុគ្គលដែលជួយនាំ ឬផ្សាព្វផ្សាយយីហោរបស់យើងទៅកាន់អ្នកផ្សេងៗទៀត នៅពេលដែលផ្តល់សេវាកម្មល្អបំផុត  គាត់និងប្រាប់ទៅកាន់គ្រួសារ មិត្តភ័ក្រ បងប្អូន និងមនុស្សជិតស្និតរបស់ពួកគេបន្តទៀពីកន្លែងអ្នក( word of mouth ) តែត្រូវរក្សារទំនាក់ទំនង ជាមួយភ្ញៀវចាស់ឱ្យបានល្អ ទើបយើងអាចចាប់ភ្ញៀវថ្មីបាន ៕

Hands Holding a Heart

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia