កុំសួរភ្ញៀវច្រើនពេក ភ្ញៀវមិនសប្បាយចិត្តទេ! ប្តូរពីការសួរច្រើន មកសាកក្បួនឆ្លើយតប២នេះវិញ
នារី AUTOSEPTEMBER 15 2023369 views

ជាធម្មតាការលក់គឺតែងតែមានការសន្ទនារវាងអ្នកលក់ និងអ្នកទិញ ខណៈអ្នកលក់ភាគច្រើនចូលចិត្ត សួរអតិថិជនរបស់ខ្លួនថា តើបងត្រូវទេ បងយកទេ និងតើបងទិញទេ? ស្របពេលដែលពួកគាត់កំពុងសម្រេចចិត្តនៅឡើយ។ ត្រង់ចំណុចនេះយើងអាចដឹងនៅចម្លើយយ៉ាងងាយ ពោលគឺទិញ/មិនទិញ ប៉ុន្តែប្រសិនបើអ្នកបង្ហាញនូវជម្រើសពួកគេវិញ អ្នកអាចមានឱកាសបិទការលក់ច្រើនជាងការសួរនៅសំណួរទាំងនេះរហូតដល់ទៅ ៨០ទៅ១០០ភាគរយឯណោះ​។

ខាងក្រោមនេះជារបៀបដែលអ្នកគួរបង្ហាញដើម្បីបិទការលក់ដោយមានប្រសិទ្ធិភាព៖

១.លក់ដោយឱ្យជម្រើស

ជាទូទៅអ្នកលក់ភាគច្រើនតែងតែសួរអតិថិជនរបស់ខ្លួនថា តើបងទិញទេ បងយកវាទេ ច្បាស់ណាស់ហើយ នៅពេលដែលអ្នកសួរបែបនេះក្នុងខួរក្បាលភ្ញៀវ គិតថា តើគួរទិញ​ ឬអត់។ ប៉ុន្តែប្រសិនបើអ្នក បង្ហាញនៅជម្រើសច្រើនទៅពួកគាត់ ដោយសួរពួកគាត់ថា បងចង់បានមួយណាដែរ បងពេញចិត្តមួយណាសដែរ? ភ្លាមនោះអ្នកអាចបង្វែរខួរក្បាល និងការគិតរបស់ពួកគាត់ភ្លេតថា តើគួរទិញមួយណាវិញ​ យកមួយណាល្អ ជំនួសដោយការគិតទិញ ឬមិនទិញ។

២.បង្ហាញនៅឱកាស

ជាអ្នកលក់ត្រូវចេះរកវិធីធ្វើយ៉ាងណាលក់ផលិតឱ្យដាច់ ត្រង់ចំណុចក្នុងករណីភ្ញៀវរៀងស្ទាក់ស្ទើរចិត្ត អ្នកអាចសៀតឱកាសដើម្បីឱ្យគាត់សម្រេចចិត្តទិញភ្លាម ដោយអ្នកអាចប្រាប់គាត់ថា បងទិញពេលនេះ យើងមានការបញ្ចុះតម្លៃ១០ភាគរយ ឬច្រើនជាងនេះ ឬក៏មួយទិញថែមមួយ តែបើបងមិនទិញនៅពេលនេះទេ បងទិញថ្ងៃស្អែកបងមិនអាចទទួលបានតម្លៃនេះទេ​។ ដោយការធ្វើបែបនេះ វាអាចជួយអ្នកបិទការលក់បាយយ៉ាងឆាប់រហ័ស។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia