ប្រយ័.ត្នផុតថ្ងៃ! អ្នកមិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរួសរាន់ទៅបង់ នៅតែប៉ុន្មានថ្ងៃទៀតផុតកំណត់ហើយ
Sambat SokhlangNOVEMBER 14 2023272 views

ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តចំពោះមធ្យោបាយដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជាកាប៉ាល់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង រ៉ឺម៉កសណ្តោង ទោចចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។

 

Bridge12559

 

ហើយចំពោះការយកពន្ធលើមធ្យោបាយដឹកជញ្ជូននេះផងដែរ ត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ។ហេតុដូច្នេះដើម្បីចៀសវាងការពិន័យផ្សេងៗដោយសារតែការបង់យឺតយ៉ាវសូមម្ចាស់រថយន្តទាំងអស់ដែលមិនទាន់បានធ្វើការបង់ពន្ធ រួសរាន់ទៅបង់ឱ្យបានមុនថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ។

 

315494511 1131571494131887 4677449327774013527 N

 

សម្រាប់មធ្យោបាយក្នុងការបង់ បងប្អូនអាចធ្វើការបង់តាមសាខាពន្ធដារខេត្ត ខណ្ឌ ឬធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៅទៀតបងប្អូនអាចបង់តាមរយៈកម្មវិធីទូរស័ព្ទដៃនិងធ្វើការគណនាពន្ធដោយខ្លួនឯងតាមរយៈកម្មវិធី GDT Means of Transportation បានផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia