កុំភ័យ! បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន តែត្រូវឯកសារទាំងនេះ និងបង់កម្រៃសេវាពី២ទៅ៣ម៉ឺនរៀល
Bunthoeun KoemSEPTEMBER 13 2022986 views

បណ្ដបើកបរ ជាបណ្ណសម្គាល់មួយសម្រាប់អ្នកបើកបរ ដើម្បីបញ្ជាក់ថាខ្លួនបានបញ្ចប់ការរៀនបើកបរ និងច្បាប់ចរាចណ៍ផ្លូវគោកកម្ពុជា។ ហើយវាកាន់តែមានសារៈសំខាន់ទៀត សម្រាប់បញ្ជាក់ប្រាប់ប៉ូលិសចរាចរ ចៀសវាងការផាកពិន័យ ខណៈសព្វថ្ងៃក្រសួងបានចេញច្បាប់ផាកពិន័យមកពិន្ទុពីអ្នកបើកបរណាដែលគ្មានបណ្ណបើកបរ ឬប្រើប្រាស់បណ្ណបើកបរហួសសុពលភាពផងដែរ។

A C170 F33 4944 4854 Ab A4 313 C942

ទាក់ទងនឹងបណ្ណបើកបរហួសសុពលភាពនេះដែរ កន្លងមកក៏មានប្រិយមិត្ដយើងមួយចំនួនបានលើកជាសំណួរថា​ បណ្ណបើកបរដែលហួសសុពលភាពអាចស្នើសុំបន្ដបានដែរឬទេ?

ឆ្លើយតបនឹងសំណួរខាងលើ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញបញ្ជាក់ថា នៅពេលបណ្ណបើកបរផុតសុពលភាព អ្នកបើកបណ្ណអាចធ្វើការស្នើសុំបន្ដសុពលភាពបាន។

ប៉ុន្ដែតាមការបញ្ជាក់ពីក្រសួង ការស្នើសុំនេះគឺត​ម្រូវឲ្យអ្នកបើកបរ ត្រូវមានឯកសារដូចជា៖ បណ្ណបើកបរដែលបន្ដសុពលភាព (ច្បាប់ដើម), អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច, លិខិតបញ្ជាក់កាយសម្បទា (មានទីតាំងផ្ដល់សេវា), និងរូបថតខ្នាត ៤គុណ៦ ចំនួន ៣ សន្លឹក

ដោយឡែកការស្នើសុំនេះ ក៏តម្រូវឲ្យអ្នកដែលត្រូវស្នើសុំធ្វើការបង់កម្រៃសេវាផងដែរ ដែលក្នុងនោះ បណ្ណប្រភេទ “ក” តម្លៃ ២ម៉ឺនរៀល និងប្រភេទ “ខ” “គ” “ឃ” “ង” ត្រូវបង់ចំនួន ៣ ម៉ឺនរៀលផងដែរ។ ប៉ុន្ដែក្នុងករណីបណ្ណបើកបរហួសសុពលភាពចាប់ពី ៣០ ថ្ងៃឡើងទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យមួយថ្ងៃ ៥០ រៀល៕

306667055 397265839251083 4672294965973240537 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia