មេធំ អេស៊ីលីដា និងមេធំ Amazon បង្ហើបថា ចុងឆ្នាំកុំចាយលុយទិញរបស់ទាំងនេះ ប្រយ័ត្នឆ្នាំថ្មីជួបវិបត្តិលុយកាក់
SOKLY SONOVEMBER 24 202279 K views

បច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ចមិនសូវនឹងនរឡើយ ដូច្នេះអ្នកជំនាញឹហិរញ្ញវត្ថុជាច្រើនព្យាយាមដាស់តឿនឱ្យមនុស្សយកចិត្តទុកដាក់គ្រប់គ្រងការចំណាយឱ្យបានត្រឹមត្រូវ។ ជាពិសេសនៅវេលាចុងឆ្នាំដែលគ្រប់ហាងលក់ដូរភាគច្រើនសុទ្ធតែធ្វើការបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិន ឬលក់លាងឃ្លាំងផងនោះ មនុស្សរឹតតែមិនគួរចាយលុយផ្ដាសផ្ដាស។

កន្លងមកជុំវិញការកើនឡើងអតិផរណានេះដែរ លោក បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់មកក្រុមការងារ Business Cambodia ថា"អំឡុងពេលអតិផរណាកើនឡើងបែបនេះ អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើរបស់សម្ភារនិយមឡើយព្រោះសម្ភារនិយមអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត"។ សម្ភារនិយមនេះ លោកបណ្ឌិតចង់សំដៅដល់យានជំនិះ ទូរស័ព្ទ និងរបស់ប្រេនៗផ្សេងៗជាដើម។

លោកបណ្ឌិត អ៊ិន​ ចាន់នី ក៏បានណែនាំទៀតថាអំឡុងពេលអតិផរណកើនឡើង​ ប្រជាជនកម្ពុជាគួរយកលុយទៅវិនិយោគលើរបស់ណាដែលអាចបង្កើតជាប្រាក់ចំណូលព្រោះពេលអតិផរណាកើនឡើងការទុកលុយជាប់ខ្លួនច្រើនឬចាយលុយទិញរបស់ជាដែលបំណុល​អាក្រក់នោះនឹងធ្វើឲ្យលុយអ្នកកាន់តែបាត់បង់តម្លៃ។ អ៊ីចឹងគួរយកលុយទៅវិនិយោគទិញទ្រព្យដែលបង្កើតជាប្រាក់ចំណូលដូចជា អចលនទ្រព្យ និងភាគហ៊ុនជាដើម។​

ចំណែកឯលោក Jeff Benzos ក៏បានលើកឡើងដែរថា មិនថាចុងឆ្នាំនេះ​មានហាងធំៗលក់បញ្ចុះតម្លៃខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរចាយលុយទិញសម្ភារនិយមមិនចាំបាច់ដែរ។ ដោយហេតុថាបច្ចុប្បន្ននេះ វិបត្តិសេដ្ឋកិច្ចកំពុងតែរីករាលដាលធំឡើងៗ ដូច្នេះមនុស្សគួរតែត្រៀមលុយទុកសម្រាប់ទប់ទល់ ដោយការចាយឱ្យត្រូវខ្ទង់ និងចំកន្លែង។ ជាពិសេសរាល់លុយដែលចេញទៅ ត្រូវតែមានគោលដៅច្បាស់លាស់ ព្រមទាំងអាចទាញចំណូលមកវិញថែមទៀតផង។

សូមជម្រាបផងដែរថា បើទោះបីជាកំពូលអ្នកជំនាញហិរញ្ញវត្ថុទាំង២រូបខាងលើ រស់នៅក្នុងទ្វីប២ផ្សេងគ្នាក៏ដោយ ប៉ុន្តែដំបូន្មានហិរញ្ញវត្ថុរបស់គាត់គឺពិតជាមិនសូវខុសគ្នាប៉ុន្មានឡើយ។ ដូច្នេះសូមលោកអ្នកប្រយ័ត្នប្រយែងចំពោះការចំណាយលុយកាក់ឱ្យបានល្អណា៕

អត្ថបទដោយ៖ សូ សុខលី

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia