ក្រុមហ៊ុន DKSH បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Hygiena លើការផ្តត់ផ្គង់ផ្តាច់មុខឧបករណ៍តេស្ដរហ័សពិនិត្យសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
Daneth MechSEPTEMBER 6 2024

ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៤ - ក្រុមហ៊ុន DKSH ដែលជាអង្គភាពអាជីវកម្មផ្នែក Technology (ផ្គត់ផ្គង់ឧបករណ៍​ និងសម្ភារៈក្នុងមន្ទីរពិសោធន៍) បានប្រកាសចាប់ដៃគូ​ការសហការថ្មីជាមួយក្រុមហ៊ុន Hygiena ដែលឈានមុខគេ​ផ្នែកផលិតឧបករណ៍តេស្ដរហ័សស្វែងរក ត្រួតពិនិត្យ និងកត់សម្គាល់ទៅលើអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ក្រោមកិច្ចព្រមព្រៀងនេះ​ ​ក្រុមហ៊ុន DKSH នឹងនាំចូល និងចែកចាយផ្ដាច់​មុខ​ផលិតផលរបស់ Hygiena ដែលមានឧបករណ៍តេស្តរហ័សផ្ទៀងផ្ទាត់អនាម័យ (ATP) និងឧបករណ៍តេស្តរហ័សលើរោគវិនិច្ឆ័យមីក្រូជីវសាស្រ្ត ដែលស្វែងរកវត្តមាន GMO, Allergen, Microbial, Mycotoxin, និង Pathogen​ ជាដើម។

Photo 2024 09 06 09 08 27

ឧបករណ៍​​តេស្តរហ័សនេះ​ត្រូវ​បាន​​រចនាឡើងជាពិសេស ក្នុងគោលបំណងគាំទ្រ​ដល់​ការពង្រឹងស្ដង់ដារអនាម័យ និង​រក្សា​សុវត្ថិ​ភាព​ការ​ផលិត​​លើ​គ្រប់វិស័យ​ដូចជា ប្រព័ន្ធសុវត្ថិភាពចំណីអាហារ សុខាភិបាល និង​​ឱសថ មីក្រូជីវសាស្រ្ត បរិស្ថាន​​ បដិសណ្ឋារកិច្ច រោងចក្រ​ និងឧស្សាហកម្មធុនតូច និងមធ្យម​ជាដើម។

 Photo 2024 09 06 09 08 19

អ្នក​នាង​ ស៊ូរ៉ា​ដា​ កេ​ត្រោង​ (Surada Ketruang) ប្រធាន​​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេយ៍​របស់​ក្រុមហ៊ុន​ Hygiena បាន​លើក​ឡើង​ថា៖ ​ការ​សហ​ការ​រួម​គ្នា​នេះ​ យើង​នឹង​នាំ​មក​នូវ

​ឧបករណ៍តេស្តរហ័ស​បែបនាវានុវត្តន៍​​ និងភាពងាយស្រួលជូនដល់​អតិ​ថិ​ជន​ជា​ច្រើន​ ដែល​ធា​នា​​​បាន​នូវ​សុវ​ត្ថិ​ភាព​ និង​អនុ​លោមតាមស្ដង់ដារបច្ចេកវិទ្យាចុងក្រោយ”។ អ្នក​នាង​បន្ត​ទៀត​ថា៖​ ពួក​យើង​មាន​សេច​ក្ដី​សោមនស្ស​រីករាយក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន DKSH ដើ​ម្បី​ពង្រីក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា ដោយ​ជឿជាក់ថា​ ក្រុមហ៊ុន DKSH​ មាន​​ភាព​ប៉ិន​ប្រសប់ និង​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ពី​ទីផ្សារ​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ពួក​​គេ​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង​”។

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហការព្រមព្រៀងនេះ DKSH ផ្ដល់នូវការវិភាគទីផ្សារ​​ ការលក់ ការចែកចាយ​ និងសេវាកម្មជួសជុល និងថែទាំ ដើម្បីផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ចំពោះ​អតិថិជនទាំងអស់​លើ​​គ្រប់វិស័យក្នុងប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

លោក​ ជូ​លៀន​ ម៉រ​រ៉េត​ (Julien Moret) ប្រធាន​ចាត់​ការ​ទូ​ទៅ ​និងផ្នែក​បង្កើត​យុទ្ធ​សាស្ត្រទីផ្សារក្រុមហ៊ុន​ DKSH ​ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ និងមីយ៉ាន់ម៉ា បាន​​លើក​ឡើង​ថា៖​​ការ​សហ​ការ​រួម​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ Hygiena គឺ​ស័ក្ដិ​សម​​បំផុត​ជា​មួយ​នឹង​យុទ្ធ​សាស្រ្ត​របស់​ពួក​យើង​ ដែល​​បាន​និងកំពុង​ផ្ដល់​នូវ​ផលិត​​ផល​​បែប​បច្ចេក​វិទ្យា​ទំ​នើប​ជំនាន់​ចុង​ក្រោយ​ទៅ​កាន់អតិថិជនរបស់យើង”។ លោក​បន្ត​ទៀតថា៖​​​ការ​រួម​បញ្ចូលគ្នា​​នូវ​អ្នក​ជំនាញ​ទីផ្សារ​ និង​បណ្ដាញ​ចែក​ចាយ​ដ៏​រឹង​មាំគួប​ផ្សំ​​ជា​មួយ​​ផលិត​ផលបែបនវានុវត្តន៍ ​ យើង​​រំពឹង​ថា ​ភាព​ជា​ដៃ​គូ​​សហការនេះ​នឹង​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ ហើយ​នឹង​នាំមកនូវ​ការ​រីកចម្រើនព្រមទាំង​​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ដ៏​ប្រសើរ ​ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​តម្រូវ​ការ​​របស់អតិថិជនយើង”។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia