ល្បីថាប្រជែង Chatgpt! បុរសម្នាក់នេះជាអ្នកបង្កើត​ និងនៅពីក្រោយ កម្មវិធីAIចិន Deepseek
Ping Chou EngJANUARY 29 20251.2 K views

កម្មវិធី AI ដែលមានឈ្មោះថា DeepSeek បានចាប់ផ្តើមបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០២៣​ដោយបុរសជនជាតិចិនគឺ លោក Liang Wenfeng

Mro X4 T V6 B5 K N5 Jff C6 Kngjdwii

 

Deepseek បានដាក់ឱ្យពិភពលោកប្រើប្រាស់ជាសាធារណៈ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដោយវាជាការភ្ញាក់ផ្អើលមួយ ធ្វើឱ្យគេជឿថាកម្មវិធីAIចិនមួយនេះ អាចនឹងប្រជែងAI របស់អាមេរិកគឺ Chatgpt ។

 

ខណៈត្រឹមរយៈពេល១ថ្ងៃក្រុមហ៊ុនAi អាមេរិកមួយចំនួនបានធ្លាក់តម្លៃទីផ្សារភាគហ៊ុន ដោយសារការចូលមកដល់និងប្រជាប្រិយភាពរបស់ Deepseek ។

 

ជាសហគ្រិនដែលធ្លាប់រកស៊ីខាត ដោយសារបញ្ហាក្រឡប់ចាក់ទីផ្សារភាគហ៊ុននៅប្រទេសចិន ដែលបង្កើតនិងវិនិយោគ បច្ចេកវិទ្យា Ai សម្រាប់គ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុ បុរសវ័យ៤០ឆ្នាំរូបនេះគឺជាបញ្ញាវន្តបច្ចេកវិទ្យាដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Zhejiang ជាមួយនឹងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មព័ត៌មានអេឡិចត្រូនិច និងវិទ្យាសាស្ត្រកុំព្យូទ័រ។

 

នៅពីរបីឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា យុវជនដែលងប់ងុលនឹងគណិតវិទ្យា Liang Wenfeng តែងសហការជាមួយមិត្តភក្តិដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រពីរបីនាក់ សរសេរកូដបង្កើតបច្ចេកវិទ្យា ក្នុងគោលបំណងក្តោបក្តាប់ឧស្សាហកម្មបច្ចេកវិទ្យា។ ក្នុងនោះមានកម្មវិធី Ai ជាច្រើនដែលគាត់បានបង្កើត តួយ៉ាងដូចជា High-Flyer សម្រាប់ទីផ្សារចិន និង DeepSeek ដែលសម្រាប់​ទីផ្សារសកល។

 

ភាពល្បីល្បាញភ្លាមៗនៃកម្មវិធី DeepSeek  ដែលមានអាយុត្រឹម២០ខែ ថ្មីៗនេះស្ថាបនិក Liang Wenfeng ត្រូវបានគេឃើញស្ថិតនៅក្នុងកិច្ចប្រជុំមួយ ជាមួយនាយករដ្ឋមន្ត្រីចិនលោ Li Qiang ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពលេចធ្លោរបស់ DeepSeek នៅក្នុងឧស្សាហកម្ម AI ។

 

គេចាំបានថាកាលពីឆ្នាំ២០១៩ លោក Liang Wenfeng បាននិយាយនៅក្នុងសុន្ទរកថាមួយថា​ចិននឹងមិនត្រឹមតែអ្នកដើរតាមនោះទេ  ប្រសិនបើសហរដ្ឋអាមេរិកអាចអភិវឌ្ឍនឹងដឹកនាំឧស្សាហកម្មទាំងនោះ ហេតុអ្វីបានជាចិនមិនអាច៕

 

8ccc82bb Df54 47fe 9a09 4f4d007bf087 846bd8f7

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia