ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DE MONTFORT UNIVERSITY) គឺជាសាកលវិទ្យាល័យលំដាប់ផ្កាយ៥មួយមកពីចក្រភពអង់គ្លេស ដែលបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ។
ក្នុងនោះបន្ទាប់ពីបើកសាខានៅកម្ពុជាថ្មីៗនេះ សាកលវិទ្យាល័យក៏បានប្រកាសអំពីដំណឹងផ្តល់ អាហារូបករណ៍លើជំនាញច្រើនមុខ ដល់សិស្សនិស្សិតកម្ពុជា សម្រាប់កម្រិតបរិញ្ញាបត្រនិងកម្រិតអនុបណ្ឌិត។
សម្រាប់កម្រិតបរិញ្ញបត្រ ដែលសាកលវិទ្យាល័យ DE MONTFORT នឹងផ្តល់អាហារូបករណ៍រួមមាន៖
១. Creative Art (សិល្បៈច្នៃប្រឌិត) ផ្តល់អាហារូបករណ៍ចាប់ពី ៣០% ឡើងទៅ។
២. Community Service & Social Impact (សេវាកម្មទំនាក់ទំនង និងឥទ្ធិពលសង្គម) ផ្តល់អាហារូបករណ៍ចាប់ពី ៣៥% ឡើងទៅ។
៣. Sporting Excellence (ជំនាញកីឡា) ផ្តល់អាហារូបករណ៍ចាប់ពី ៣៥% ឡើងទៅ។
៤. Academic Excellence (ថ្នាក់ឧត្តមសិក្សាទូទៅ)ផ្តល់អាហារូបករណ៍ចាប់ពី ៥០% ឡើងទៅ។
សម្រាប់កម្រិតអនុបណ្ឌិត ដែលសាកលវិទ្យាល័យ DE MONTFORT នឹងផ្តល់អាហារូបករណ៍រួមមាន៖
១. Leaders Global MBA (អ្នកដឹកនាំពាណិជ្ជកម្ម កម្រិតអន្តរជាតិ) ផ្តល់អាហារូបករណ៍ចាប់ពី ២០%ឡើងទៅ។
២. Women Entrepreneurs Global MBA (សហគ្រិនស្រ្តី ក្នុងភាពជាអ្នកដឹកនាំ កម្រិតអន្តរជាតិ) ផ្តល់អាហារូបករណ៍ចាប់ពី ២៥% ឡើងទៅ។
ចំពោះលក្ខខណ្ឌនៃដាក់ពាក្យស្នើសុំអាហារូបករណ៍ពីសាកលវិទ្យាល័យ DE MONTFORT សូមអានសេចក្តីលម្អិតដូចខាងក្រោម៖
ដូច្នេះបើសិនជា សិស្ស-និស្សិតមានចំណាប់អារម្មណ៍ សូមកុំខកខានឱកាសកម្រនេះ ដោយលោកអ្នកអាច ធ្វើការដាក់ពាក្យតាមរយៈ Apply Now និងតាមដានព័ត៌មានបន្ថែមលើគេហទំព័រហ្វេសប៊ុក DE MONTFORT UNIVERSITY Cambodia ។
សូមជម្រាបផងដែរថាសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ ដែលមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស ព្រមទាំងក្រៅប្រទេស មានបុគ្គលិកនិងនិស្សិតមកពី១៤០ប្រទេស ហើយស្ថាប័ន QS ក៏បានវាយតម្លៃនិងដាក់ចំណាត់ថ្នាក់ DE MONTFORT UNIVERSITY ជាស្ថាប័ន “ល្អឥតខ្ចោះ” លំដាប់ផ្កាយ ៥ ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង