ជាធម្មតា ការរកស៊ីនរណាៗក៏ចង់លក់ដាច់ដែរ នរណាៗក៏ចង់បានអតិថិជនច្រើនដែរ ប៉ុន្តែពេលខ្លះបងប្អូនមានដឹងទេកំហុសបន្តិចបន្តួចដែលបងប្អូនចង់លក់ដាច់ពេកវាបែរជាបង្កការរំខានទៅដល់អតិថិជនធ្វើឱ្យគាត់លេងចង់ទៅទិញម្តងទៀតថែមទៀតផង។
១.អ្នកលក់រំខានភ្ញៀវ៖ នៅត្រង់ចំណុចនេះ ប្រាកដជាមានអ្នកចូលចិត្តទិញទំនិញតាមអនឡានបានជួបច្រើនមកហើយ ជួនការយើងចាប់អារម្មណ៍នៅទំនិញមួយបន្ទាប់មកយើងក៏ឆាតចូលទៅក្នុងផេកសួរតម្លៃរបស់ផលិតផលនោះ។ តែយើងមិនបានទិញទេព្រោះពេលខ្លះយើងនឹងមានអារម្មណ៍ថាថ្លៃយើងគ្រាន់តែឆ្លើយតបទៅអ្នកលក់អរគុណ១ម៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែមានអ្នកលក់មួយចំនួនពេលឆ្លើយឆ្លើយបែបនេះហើយគាត់មិនអស់ចិត្តទេ ជារឿយៗគាត់តែងតែឆាតមកយើងម្តងហើយម្តងទៀត ជាពិសេសចូលចិត្តផ្ញើផលិតផលមកកាន់ឆាតរបស់យើងជាងរៀងរាល់ថ្ងៃ ដែលនេះជាការរំខានដល់អតិថិជនខ្លាំងមែនទែន។
ប្រសិនជាបងប្អូនអ្នកលក់ទាំងអស់គ្នាកំពុងតែមានចំណុចមួយនេះ សូមប្រញាប់កែប្រែចេញជាបន្ទាប់ បងប្អូនត្រូវចាំថាលក់ដូរនរណាក៏ចង់បានលុយដែរតែយើងកុំចង់លក់ដាច់ពេករហូតឆាតទៅរំខានភ្ញៀវជាញឹកញាប់វានឹងធ្វើឱ្យអតិថិជនធុញខ្លាំង។ យើងត្រូវចាំថា បើផលិតផលយើងល្អពិតមិនបាច់រំខានភ្ញៀវពេកទេ ចង់មិនចង់បើគេចង់បានផលិតផលយើងទៅប្រើប្រាស់ពិតៗគេនឹងត្រឡប់មករកយើងវិញហើយ។
២.ឆ្លើយមួយម៉ាត់ៗ៖ មិនថាជាអ្នករកស៊ីលក់អនឡាញ ឬលក់ចាប់ហួយ ឬលក់ទំនិញអ្វីក៏ដោយ នៅពេលភ្ញៀវដើរចូលសួរអំពីតម្លៃនៃផលិតផលនោះ តែយើងឆ្លើយគ្មានក្បាល គ្មានកន្ទុយ ឆ្លើយចេញមកដូចខឹងពីណាពីណាមកជះកំហឹងដាក់ភ្ញៀវអញ្ជឹង អ្នករកស៊ីប្រភេទនេះឆាប់ដួលនោះជាពិសេសនោះគឺគេមកទិញម្តងហើយរាងមួយជីវិត។
ដូចនេះហើយ ប្រសិនជាបងប្អូនជាអ្នករកស៊ីម្នាក់ពេលណាគេមកសួរពីផលិតផលរបស់យើង យើងត្រូវតែឆ្លើយឱ្យពិរោះពិសារ ព្រោះយើងជាអ្នកលក់បែបនេះពាក្យចាសបង/បាទបង ត្រូវតែមានឃ្លាភ្ជាប់ បងឬអូនពីក្រោយកុំឆ្លើយ១ម៉ាត់ៗបែបកំបុតៗអ្នកលក់បែបនេះភ្ញៀវស្អប់ណាស់។
៣.រើសអើងភ្ញៀវ៖ កំហុសដ៏ធំមួយទៀតរបស់អ្នកលក់ គឺចូលចិត្តយកចិត្តទុកដាក់ចំពោះអតិថិជនណាដែលមើលទៅហាយឺឬអ្នកមានលុយច្រើនជាងដើមជាពិសេសនោះគឺអ្នកស្លៀកសម្លៀកស្អាតៗមកទិញអីវ៉ាន់របស់គាត់ ភ្ញៀវណាមើលទៅស្លៀកមិនសូវស្អាតបាតមិនសូវជារាក់ទាក់ឡើយ។ ជាក់ស្តែងអ្នកលក់ខ្លះឃើញអតិថិជនសាមញ្ញមកមុនមិនអើពើទេ តែផ្ទុយទៅវិញបែរជាលក់ឲ្យអ្នកផ្សេងដែលមកក្រោយដែលមើលទៅដូចអ្នកមានទៅវិញ ហើយកាយវិការបែបនេះពីមួយថ្ងៃទៅមួយថ្ងែហាងរបស់អ្នកកាន់តែខ្សត់ភ្ញៀវ។
៤.អ្នកលក់ពូកែជេរ៖ ឆ្នាំថ្មី២០២៥ ខិតចូលមកដល់ហើយ ប្តូរទម្លាប់នេះចេញទៅបើអ្នកជាអ្នកលក់ពូកែផុសជេរភ្ញៀវ ផុសមួរម៉ៅដាក់ភ្ញៀវព្រោះបើធ្វើបែបនេះអាចបង្កឱ្យភ្ញៀវផ្សេងមិនហ៊ានទិញអ្នកឡើយ។ លើសពីនេះទៅទៀត ការផុសជេរជាមួយភ្ញៀវនេះស្មើរនិងឈ្លោះជាមួយភ្ញៀវ ហើយធម្មតាភ្ញៀវនិងប្រាប់បងប្អូនសាច់ញាតិរបស់គេមិនឱ្យទិញអ្នក ហើយពេលដែលអ្នកផុសញឹក វាកំពុងបង្ហាញអ្នកជាមនុស្សគ្មានក្រមសីលធម៌ ទៅកាន់មនុស្សរាប់លានអ្នកដែលកំពុងមើលអ្នកផងដែរ៕