ឯកឧត្ដម ប្រាក់ សុខុន នឹងត្រូវតែងតាំងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិវិញ
Bunthoeun KoemNOVEMBER 19 2024206 views

ឯកឧត្ដម ប្រាក់ សុខុន ដែលបច្ចុប្បន្នជាអនុប្រធានទី១ ព្រឹទ្ធសភា នឹងត្រូវតែងតាំងឲ្យចូលកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា វិញ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

 

272665438 510104030483074 9095503937192929046 N

 

នៅក្នុងសេចក្ដីដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាខាងលើនេះផងដែរ។

 

នេះគឺជាលើកទី២ ហើយដែលឯកឧត្ដម ប្រាក់ សុខុន ចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។ ខណៈលើកទី១ ឯកឧត្ដមបានកាន់តំណែងនេះកាលពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៣។

 

សូមជម្រាបផងដែរថា នេះក៏ជាលើកទី២ ហើយដែលរាជរដ្ឋាភិ បាលអាណត្តិទី៧ បានធ្វើការផ្លាស់ប្តូររដ្ឋមន្រ្តីនៅតាមក្រសួង។ ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅបានធ្វើការផ្លាស់ប្ដូររដ្ឋមន្ដ្រីចំនួន២រូបផងដែរ ដោយក្នុងនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវដូរទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៏ ហើយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសូងទេសចរណ៍ ត្រូវទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ៕

 

467664970 1111758190315573 244083212721457678 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia