ក្រុមហ៊ុន ជី ប៊ី អេស GBS - Gourmet Beverage Solutions គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈគ្រឿងផ្សំកាហ្វេគ្រប់មុខ សម្រាប់អាជីវកម្មហាងកាហ្វេជាច្រើនដែលដំណើរការរយៈពេល ៧ ឆ្នាំមកហើយ និងជាដៃគូអាជីវកម្មដ៏ប្រសើរសម្រាប់់អតិថិជនទាំងអស់ក្នុងវិស័យកាហ្វេ។
ជាក់ស្តែង កាលពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមណ្ឌលសន្និបាត និងតាំងពិរពណ៌វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តជាតិលេខ១ នៅកោះពេជ្រ ក្រុមហ៊ុន ជី ប៊ី អេស បានប្រារព្ធពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុន DaVinci Gourmet ដើម្បីនាំចូលផ្តាច់មុខនូវផលិតផលគ្រឿងផ្សំមកទីផ្សារប្រទេសកម្ពុជា។
ចំពោះ ក្រុមហ៊ុន DaVinci Gourmet គឺជាស្លាកសញ្ញាផលិតផលគ្រឿងផ្សំគុណភាពខ្ពស់ដែលដើរតួយ៉ាងសំខាន់នៅក្នុងវិស័យភេសជ្ជៈ និងកាហ្វេ ហើយជាតម្រូវការដ៍ចាំបាច់សម្រាប់ម្ចាស់អាជីវកម្មហាងកាហ្វេ។ ក្រុមហ៊ុន DaVinci Gourmet ចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៨៩ នៅសហរដ្ឋអាមេរិក ហើយ DaVinci Gourmet ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងជាមួយនឹងកំណើនតម្រូវការខ្ពស់ក្នុងទីផ្សារកាហ្វេរហូតមកដល់សព្វថ្ងៃនេះ។
ដោយសារតែឃើញចំណុចនេះហើយ ទើបក្រុមហ៊ុន ជី ប៊ី អេស បានសម្រេចសហការជាមួយក្រុមហ៊ុន DaVinci Gourmet ដែលទទួលសិទ្ធិផ្តាច់មុខយកផលិតផលគ្រឿងផ្សំ DaVinci មកប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏ចង់នាំយកនូវបទពិសោធន៍ថ្មីៗ ក៏ដូចជាផលិតផលគ្រឿងផ្សំកាហ្វេដែលមានគុណភាពល្អតែមានតម្លៃសមរម្យមួយសម្រាប់ម្ចាស់អាជីវកម្មដែលកំពុងតែរកស៊ីនៅវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជាទាំងអស់ផងដែរ។
ជាមួយគ្នានោះដែរ សម្រាប់ក្រុមហ៊ុន DaVinci Gourmet គឺផ្តោតខ្លាំងជាងគេទៅដល់ម្ចាស់អាជីវកម្មដែលកំពុងតែបើករបរលក់កាហ្វេ ហើយចង់បាននៅរសជាតិដែលពិសេស នឹងចង់បានរសជាតិប្លែកៗ ក្នុងការធ្វើភេសជ្ជៈដើម្បីបានផ្តល់នៅរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងចង់បានរសជាតិកាហ្វេបែបទាន់សម័យជូនទៅដល់អតិថិជន។
ម្ចាស់អាជីវកម្មហាងកាហ្វេទាំងអស់ ដែលចង់បាននូវរសជាតិកាហ្វេឆ្ងាញ់ និងចង់បានរសជាតិពិសេសៗ ក្នុងការធ្វើជាមួយភេសជ្ជៈផ្សេងៗ ហើយក៏ចង់បង្កើតនូវភេសជ្ជៈមួយថ្មី ធ្វើដើម្បីឱ្យហាងកាហ្វេកាន់តែមានភាពទាក់ទាញនិងល្អខ្លាំងជាងមុននោះ ពេលនេះត្រូវប៉ាន់ហើយពីព្រោះផលិតផលគ្រឿងផ្សំ DaVinci Gourmet មានប្រភេទគ្រឿងផ្សំជាច្រើនមុខ ដែលមានដូចជាទឹកស៊ឺរ៉ូ ទឹកដំណាប់ ទឹក Sauce និងម្សៅក្រឡុកជាដើម ដែលជាតម្រូវការរបស់ម្ចាស់អាជីវកម្មហាងកាហ្វេ ព្រមទាំងធានានូវរសជាតិ និងមានគុណភាពខ្ពស់ផងដែរ។
សូមបញ្ជាក់ថា ចំពោះអតិថិជន ឬម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចង់សាកល្បងជាមួយផលិតផលគ្រឿងផ្សំរបស់ម៉ាក DaVinci Gourmet លោកអ្នកអាចអញ្ជើញមកកាន់ Showroom ក្រុមហ៊ុន ជី ប៊ី អេស។ លោកអ្នកអាចទាក់ទងមកកាន់ផេកហ្វេសប៊ុក (GBS-Gourmet Beverage Solutions) របស់ពួកយើងផ្ទាល់ ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
ភ្នំពេញ៖ 093 240 001 / 017 240 001
សៀមរាប៖ 085 761 333 / 096 370 4444
ព្រះសីហនុ៖ 010 264 730 / 017 700 057