មិនមែនមានតែចិន! ស្ងាត់ៗ ក្រុមហ៊ុនមកពីអាមេរិកជាង២០ កំពុងសម្លឹងរកឱកាសវិនិយោគ នៅកំពង់សោម
ធី ស្រីល័ក្ខNOVEMBER 20 2023268 views

កំពង់សោមក្លាយជាគោលដៅវិនិយោគថ្មីសម្រាប់អ្នកវិនិយោគមកពីអាមេរិក ខណៈថ្មីៗនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីអំពីសក្តានុពល និងកាលានុវត្តភាព នៃការវិនិយោគក្នុងខេត្តព្រះសីហនុ ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិចប្រចាំកម្ពុជា (Amcham) សរុបសមាសភាពប្រមាណ៤៣រូប។

ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ចប្រធាន អគ្គនាយក និងតំណាងក្រុមហ៊ុនប្រមាណជាង២០ក្រុមហ៊ុននេះ  លោកអភិបាលរងបានលើកឡើងអំពីស្ថានភាពទូទៅនៃខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសនៃការវិនិយោគ លើវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពល តែនៅមិនទាន់ទទួលបានការវិនិយោគគ្រប់គ្រាន់សាកសមនៅឡើយ។

១១

លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពបច្ចុប្បន្ន វិធានការនានាក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យវិនិយោគិនងាកមកចាប់អារម្មណ៍មកវិនិយោគបន្តនូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។

១២

គួរបញ្ជាក់ថា តាមរយៈការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះសីហនុ ប្រតិភូAmcham បានធ្វើទស្សនកិច្ចទៅ កាន់ទីតាំងសំខាន់ៗរបស់ខេត្ត មានដូចជា៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់ភណ្ឌាគារគយ, តំបន់អភិវឌ្ឍBay of lights, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតក្តារកម្រាល AHF ផងដែរ៕

១៣

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia