បន្ទាន់! ស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរយានយន្ដគ្រប់ប្រភេទលើកំណាត់មហាវិថីសម្ដេចសុធារស
Bunthoeun KoemMAY 29 202314.5 K views

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរបណ្ដោះអាសន្នលើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីចំណុចស្ដុបនាគបាញ់ទឹក រហូតដល់ស្ដុបជលផល ចាប់ពីម៉ោង ៥ ព្រឹកតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា នេះបានឲ្យដឹងថា នៅថ្ងៃស្អែកក្រសួងធម្មការ និងសាសនា នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលមានទីតាំងស្ថិតនៅវត្ដសាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ដោយកម្មវិធីនេះគឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីផងដែរ។​

ដូច្នេះដើម្បីឲ្យកម្មវិធីប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញក៏សម្រេចនឹងធ្វើការផ្អាកចរាចជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្វពិធីខាងលើ ដោយមិនអនុញ្ញាតឲ្យយានយន្ដគ្រប់ប្រភេទឆ្លងកាត់ឡើយ​ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់ចប់កម្មវិធី។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ​ក៏សូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ និងសូមបញ្ចៀសការធ្វើដំណើរដោយក្ដីអនុគ្រោះ។ ក្នុងនោះនៅពេលផុតរយៈពេលនៃការហាមឃាត់ រដ្ឋបាលធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ៕

350131541 1423131401839683 8203106752476384471 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia