អាជ្ញាធរបានសម្រេចផ្អាកចរាចរកំណាត់ផ្លូវជាតិលេខ៧៦Aទាំងស្រុង មិនថារថយន្ដតូច ឬរថយន្ដធំ បន្ទាប់ពីមានករណីបាក់ស្រុតកំណាត់ផ្លូវមួយខ្សែនេះ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអូររាំង ខេត្ដមណ្ឌលគិរី នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
យោងតាមការចុះផ្សាយពីស្នងការដ្ឋាននគរ
តាមការបញ្ជាក់ពីអាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ការបាក់ស្រុតកំណាត់ផ្លូវជាតិខាងលើនេះ ដោយសារជំនន់ទឹកភ្លៀងបុកខ្លាំងទើបធ្វើឲ្យដាត់កំណាត់ផ្លូវនេះទាំងស្រុងតែម្ដង។ ជាមួយគ្នានេះអាជ្ញាធរក៏បានអំពាវពាវ និងសូមការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមកំណា់តផ្លូវជាតិខាងលើ និងសូមធ្វើដំណើរតាផ្លូវវាងជាបណ្ដោះអាសន្នសិន៕
ព័ត៌មានលម្អិតសូមស្ដាប់ប្រសាសន៍អាជ្ញាធរនៅក្នុងវីដេអូខាងក្រោម៖