រកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរឆ្លងកាត់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបចំនួន ២ ថ្ងៃ
Bunthoeun KoemMAY 29 20237.4 K views

យោងតាមសេចក្ដីជូនដំណឹងនៅមុននេះបន្ដិចបានឲ្យដឹងថា រដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នចំពោះយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរការឆ្លងកាត់ស្ពានបេតុខ្សែកាប ឆ្លងកាត់ទន្លេសាប ដែលមានទីស្ថិតនៅក្នុងខណ្ឌឫស្សីកែវចំនួន ២ ថ្ងៃ គឺថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ការផ្អាកចរាចរបណ្ដោះអាសន្ននេះ ដោយសារនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានខ្សែកាបឆ្លងកាត់ទន្លសាប ព្រមជាមួយនឹងស្ពានអាកាសឫស្សីកែវផងដែរ។ ដោយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីថែមទៀតផង។

340516744 1170503583634572 4409878302478204975 N

ដូច្នេះដើម្បីឲ្យកម្មវិធីប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរៀបរាបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះ រដ្ឋបាលរាធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានខាងលើ ចាប់ពីវេលាម៉ោង ១៤ រៀលថ្ងៃទី៣០ ឧសភា តទៅ។

ជាមួយគ្នានេះ រដ្ឋាបាលរាជធានីភ្នំពេញ នឹងធ្វើការបើកឲ្យដំណើការឡើងវិញនៅពេលផុតរយៈពេលនៃការហាមឃាត់ផងដែរ៕

350513569 199792042528833 6911291085414201207 N

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia