មិនមែនសុខៗលក់ដាច់ទេ! មកដឹងពីមូលហេតុសំខាន់៣ អាចធ្វើឱ្យ Circle K រីកទីតាំងដូចផ្សិត
នារី AUTODECEMBER 15 2022467 views

ម៉ាត Circle K គឺជាហាងទំនិញដ៏ល្បីល្បាញមួយ របស់ប្រទេសកាណាដា ដែលមាន ទីស្នាក់ការកណ្តាលនៅទីក្រុង Laval រដ្ឋ Quebec ប្រទេសកាណាដា។ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិ Couche-Tard នឹងបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ហើយក៏បានឈានជើងចូលមកប្រទេសកម្ពុជាជាលើកដំបូង នៅឆ្នាំ២០១៧ផងដែរ។

តើមូលហេតុអ្វីខ្លះដែលជាហេតុធ្វើឱ្យប្រេនមួយនេះ អាចឈរជើងមកយូរឆ្នាំយ៉ាងដូចនេះ? មកដឹងពីមូលហេតុធំៗចំនួន៣ខាងក្រោម ដែលធ្វើឱ្យម៉ាតមួយនេះរីកចម្រើ​នខ្លាំងមកដល់សព្វថ្ងៃ៖

១. មានអាហារសម្រាន់ច្រើនមុខ៖ Circle K គឺជាម៉ាតមួយដែលមានអាហារ ភេសជ្ជៈ សំបូរបែប ដែលក្នុងនោះមានដូចជា បាយ សាំងវិច ប៊ើហ្គើ ភីហ្សា មី ការហ្វេ តែ ភេសជ្ជៈកំបុង នំប័ុងនិងមានអាហារសម្រាន់ជាច្រើនមុខទៀត។ ហេតុផលទាំងអស់នោះហើយ ទើបធ្វើឱ្យយីហោម៉ាតមួយនេះ ទទួលបានការគាំទ្រច្រើន​ពីសំណាក់អតិថិជន ព្រោះថាអាហាររបស់ម៉ាតគឺតម្រូវបានគ្រប់វ័យ និងច្រើនរសជាតិសម្រាប់រើស។

២. បើករយៈពេល២៤ម៉ោង៖ Circle K បានបើកដំណើរលក់២៤ម៉ោងពេញ ខណៈម៉ាតភាគច្រើនចាប់ផ្តើមបិទហាងរបស់ពួកគាត់ត្រឹមម៉ោង៩ ទៅ១០យប់ ដែលជាហេតុធ្វើឱ្យអតិថិជនរត់ទៅរក Circle K ច្រើន ហើយចាប់ផ្តើមស្គាល់ម៉ាតមួយនេះកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ហើយមិនតែប៉ុណ្ណោះអ្វីដែល Circle K អាចយកបានអតិថិជនរបស់ខ្លួនមួយទៀតនោះគឺ រាល់អតិថិជនដែលជាវអាហារទាំងអស់អាចកម្តៅអាហាររបស់ខ្លួនដោយឥតគិតថ្លៃតែម្តង ដោយម៉ាតគិតគូយ៉ាងខ្លាំងចំពោះអតិថិជនរបស់ខ្លួន។

៣. ងាយស្រួលដល់អ្នករស់នៅម្នាក់ឯង៖ ជាការពិតណាស់ ភាគច្រើនមនុស្សនៅពេលដែលរស់នៅម្នាក់ឯង តែងតែខ្ជិលក្នុងការធ្វើម្ហូបញ៉ាំ ហើយចូលចិត្តទៅរកខាងក្រៅ ដូច្នេះហើយ Circle K អាចជាកន្លែងដែលពេញនិយមមួយសម្រាប់អតិថិជនដែលរស់នៅតែឯងៗ។ លើសពីនេះវាមានតម្លៃសមរម្យដែលស្ទើរតែមនុស្សគ្រប់សិទ្ធតែអាចទិញញ៉ាំបាន ជាពិសេសសម្រាប់សិស្សៗដែលមិនទាន់អាចរកលុយបាន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia