ពូកែណាស់! សិស្សស្រីកម្ពុជា ១ រូបទទួលបានជ័យលាភីលេខ១ ពីការប្រឡងកម្រិតពិភពលោកលើវិញ្ញាសារគណិតវិទ្យាអន្ដរជាតិ
Bunthoeun KoemJULY 13 20234.5 K views

យុវតីឈ្មោះ គា ឆរីតា ដែលជាសិស្សកំពុងរៀនថ្នាក់ទី៩ នៃសាលាអន្ដរជាតិល ស៊ី អាយ អេ ហ្វឺសត៍ បានប្រឡងជាប់ជ័យលាភីលេខ ១ កមិ្រតសកលលោក និងទទួលបានមេដាយមាស ១ គ្រឿង ក្នុងចំណោមសិស្សចូលរួមសរុប ២២៣១ នាក់ ដែលចួលរួមប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្ដរជាតិតាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 កម្រិតសិស្សថ្នាក់ទី៧/៨។ ដោយកម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់សាលា នៅថ្ងៃទី១៣ ខែកក្កដានេះ។

358672123 743747861089058 27861131131629969 N

តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ការប្រកួតនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងប្រទេសកម្ពុជា មានឱកាសវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនសូត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីភាពជោគជ័យ នៃបណ្តាប្រទេសនានាជុំវិញពិភពលោក។ ហើយនេះជាលើកទី៤ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតនេះ និងជាលើកទី២ ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួម។

តាមការបញ្ជាក់របស់ឯកឧត្ដម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 នេះគឺជាការប្រកួតលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ។ ហើយការប្រកួតនេះ គឺមានសិស្សានុសិស្ស ចូលរួមសរុបប្រមាណជាជាង៨០,០០០នាក់ មកពី៤២ប្រទេស ជុំវិញពិភពលោកផងដែរ៕

402

358676970 743747544422423 3141425801057226987 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia