រាជនីអនឡាញ! រកស៊ីវ័យ២៤ឆ្នាំ រហូតអាចប្រមូលទុន២២៥លាន$ លក់ផលិតផលល្បីៗ៤០០ប្រ៊ែន
ឡុង វឌ្ឍនៈNOVEMBER 4 2022427 views

Chrisanti Indiana គឺជាស្ត្រីឆ្នើមខាងរកស៊ីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលអាចបង្កើតក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកឈ្មោះ Sociolla ដែលបច្ចុប្បន្នមានអតិថិជន ៣០លាននាក់ លក់ផលិតផល ១២០០០មុខ ស្មើនឹងយីហោសរុប ៤០០ប្រ៊ែន។

អ្វីដែលរឹតតែគួរឱ្យកើតសរសើរ នាងចេញរកស៊ីតាំងពីវ័យ២៤ឆ្នាំ (បច្ចុប្បន្ន៣១ឆ្នាំ) ហើយក្រុមហ៊ុនរបស់នាងក៏ធ្លាប់បានប្រមូលទុនពីអ្នកវិនិយោគសរុប ២២៥លានដុល្លារផងដែរ កាលពីឆ្នាំ២០១៨។

ទាក់ទិននឹងគន្លឹះនៃភាពជោគជ័យ នាងធ្លាប់បាននិយាយសម្ដីចាក់ដោតមួយឃ្លាថា “អ្នកនឹងមិនមានអ្វីបាត់បង់ជាដុំកំភួននោះទេ​ នេះហើយជាអត្ថប្រយោជន៍សម្រាប់អ្នកដែលហ៊ានចាប់ផ្ដើមតាំងតែពីក្មេងបន្ថែមពីនោះនាងក៏បង្ហើបពីគន្លឹះមួយចំនួន ដែលធ្វើឱ្យនាងអាចកសាងក្រុមហ៊ុនតម្លៃរាប់រយលានដុល្លារយ៉ាងដូច្នេះ៖

១. បត់បែនរហ័សរហួន

Indiana បាននិយាយថា នៅពេលដំណើរការអាជីវកម្ម ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរគឺជារឿងសំខាន់បំផុត។ ជាក់ស្ដែងនៅពេលដែលពិភពលោក ជួបនូវបញ្ហាជំងឺរាតត្បាតជុំវិញពិភពលោក វាទាមទារឱ្យអាជីវកម្មនាងមានភាពឆ្លាតវៃ បត់បែនតាមសភាពការណ៍។

២. ធ្វើអ្វីដែលត្រឹមត្រូវ

នៅក្នុងឆ្នាំ២០១៥ មានបញ្ហាការរីករាលដាលនៃការលក់ផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលពេលនោះហើយនាងក៏សម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ ពោលគឺលក់ផលិតផលដែលមានគុណភាព សុវត្ថិភាព និងមានការទទួលស្គាល់ពីអាជ្ញាធរ។ ការធ្វើអ្វីដែលត្រឹមត្រូវនេះហើយ បានធ្វើឱ្យអាជីវកម្មនាង រីកចម្រើនជាបន្តបន្ទាប់មកទល់ចំណុចបច្ចុប្បន្ន។

៣. ជ្រើសរើសដៃគូរកស៊ីឱ្យត្រឹមត្រូវ

នាងបានបង្ហាញអំពីភាពរីកចម្រើននៃអាជីវកម្មនាង ដោយសារតែនាងមានដៃគូរកស៊ីល្អៗ ដែលអាចជួយបំពេញចំណុចខ្វះខាតឱ្យគ្នា ជួយជ្រោមជ្រែង ជួយជំរុញគ្នាឱ្យមានភាពរីករាយ រីកចម្រើនទៅមុខ។ ការជ្រើសរើសដៃគូរកស៊ីសំខាន់ណាស់​ព្រោះបើរើសខុស មានជម្លោះកើតឡើង នោះអាជីវកម្មប្រឈមនឹងភាពបរាជ័យផងដែរ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia