ក្រោយបើកដំណើរការផ្សារទំនើបខ្នាតយក្សកាលពីខែមុន ពេលនេះ ជីប ម៉ុង បើកផ្សារទំនើបថ្មី១ទៀតហើយ
Bunthoeun KoemDECEMBER 15 2022343 views

នាថ្ងៃទី ១៥ ខែ ធ្នូ ២០២២ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកដំណើរការផ្សារទំនើប ជីប ម៉ុង មួយបន្ថែមទៀតហើយ ក្រោយពីបើកដំណើរផ្សារទំនើបដ៏ធំ (ជីប ម៉ុង ២៧១ មេហ្គា ម៉ល) របស់ខ្លួនកាលពីពេលកន្លងទៅ។

320262577 811425619923429 4080659589390567066 N

យោងតាមការបញ្ជាក់ពីក្រុមហ៊ុននៅមុននេះបន្ដិច បានឲ្យដឹងថា ផ្សារទំនើបថ្មីនេះគឺមានទីតាំងស្ថិតនៅខណ្ឌទួលគោក។ ហើយការបង្កើតផ្សារទំនើបថ្មីឡើងនៅតំបន់មួយនេះដែរ គឺក្រុមហ៊ុន ជីប ម៉ុង គោលបំណងដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាបង្ករនូវភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញពីផ្សារទំនើបរបស់ខ្លួន។

គួររំលឹកផងដែរថា កាលពីខែកញ្ញា កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានបើកដំណើរការផ្សារទំនើបខ្នាតយក្សរបស់ខ្លួនមួយដែរ ដែលមានឈ្មោះថា ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល ដែលមានទីតាំងស្ថិតជាប់នឹងបណ្ដោយផ្លូវ ២៧១។ ហើយផ្សារទំនើបនោះដែរ ត្រូវបានចំណាយថវិកាសាងសង់ជាង ២០០ លានដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

320374465 394471199514396 3252834120410162140 N

311f628b E910 419c 933b C849d0aa266e

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia